Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិនិត្យតាមដាន និងអង្កេតវាស់ស្ទង់ទិន្នផលលើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីពូជ ៨១

  • Print

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ -លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្ត្រីក្សេត្រសាស្ត្រ -លោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងជាមន្ត្រីកសិឧស្សាហកម្ម បានចុះពិនិត្យតាមដាន និងអង្កេតវាស់ស្ទង់ទិន្នផលលើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីពូជ ៨១ ១.កសិករ សេង ថុល នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា។

តាមរយៈការអង្គេតនិងវាស់ស្ទង់ទិន្នផលចំនួន៣សំណាក ក្នុងមួយសំណាកទំហំ ១០ម2 ទទួលបានទិន្នផលមធ្យមដំឡូងមីស្រស់ បានចំនួន ៣៨ ៣០០គ.ក្រ/ហ.ត។ ២.កសិករ ហៃ ដាំង នៅភូមិស្រម៉រ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា។

តាមរយៈការអង្គេតនិងវាស់ស្ទង់ទិន្នផលចំនួន៣សំណាក ក្នុងមួយសំណាកទំហំ ១០ម2 ទទួលបានទិន្នផលមធ្យមដំឡូងមីស្រស់ បានចំនួន ៤១ ៦០០គ.ក្រ/ហ.ត។

ដកស្រង់ពី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ