ក្នុងប្រទេសកសិកម្មកំពុងមានព្រួយបារម្ភចំពោះការប្រើប្រាស់ថ្នាំពុលកសិកម្មដែលកំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនៅអាស៊ីអាគ្នេយ៍ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្កប់ន័យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលគ្មានសុវត្ថិភាព ឬការប្រើប្រាស់ខុស ដែលបង្កផលប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។
ដូច្នេះហើយបានរាជរដ្ឋាភិបាលលើយកនូវគោលការណ៍ អនុវត្តកសិកម្មរបស់កម្ពុជាដែលហៅកាត់ថា CamGAP ។ តើ CamGAP ជាអ្វី? CamGAP ការអនុវត្តកសិកម្មល្អរបស់កម្ពុជាហើយវាជាកម្មវិធីដែលបញ្ជាក់និងធានាបានការអនុវត្តតាមស្តង់ដារ កសិកម្មនៅកម្ពុជា។វិញ្ញាបនប័ត្រ CamGAP បង្ហាញថាកសិករ ឬអ្នកដាំដុះបំពេញតាមតម្រូវការសម្រាប់ការអនុវត្តកសិកម្មល្អ លើកកម្ពស់ភាពត្រឹមត្រូវ និងភាពជឿជាក់ក្នុងវិស័យកសិកម្ម។ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រ ដើម្បីដាក់ពាក្យស្នើសុំវិញ្ញាបនប័ត្រCamGAPសមាជិកថ្មី (កសិករឬអ្នកដាំ)ត្រូវបំពេញទម្រង់ពាក្យស្នើសុំCamGAPហើយដាក់ពាក្យទៅអាជ្ញាធរពាក់ព័ន្ធ។
នៅពេលដែលស្នើសុំពាក្យនិងឯកសារគាំទ្រត្រូវបានទទួលសមាជិកថ្មីបន្ទាប់មកចុះឈ្មោះក្នុងមូលដ្ឋានទិន្នន័យ ហើយកិច្ចការបញ្ជាក់ត្រូវបានចាត់តាំងសម្រាប់ ការបញ្ចប់ដោយបុគ្គលដែលបានអនុម័ត។ ដំណើរការនេះពាក់ព័ន្ធនឹងការដាក់ពាក្យដំបូង សវនកម្ម និងដំណាក់កាលត្រួតពិនិត្យ ដើម្បីកំណត់សិទ្ធិទទួលបានវិញ្ញាបនប័ត្រ CamGAP ។ ការអនុវត្តកសិកម្មល្អ ការអនុវត្តកសិកម្មល្អមានកត្តាជាច្រើនរួមផ្សំដើម្បីធ្វើឲ្យកសិកម្មកាន់ល្អប្រសើនិងមានប្រសិទ្ធិភាពជាងមុនក្មុងនោះរួមមាន៖ ➢ គុណភាពដី • ដីគ្មានសារធាតុគីមី • ដីដែលមានសារធាតុចិញ្ជឹមគ្រប់គ្រាន់➢ គុណភាពគ្រាប់ពូជ ពូជសុទ្ធ គ្មានជំងឺ សុខភាពរឹងមាំ ចុះបញ្ជីការ រក្សាទុកពូជបានត្រឹមត្រូវនិងដាំតាមបច្ចេកទេស ➢ គុណភាពទឹក ប្រភពទកត្រូវតែស្អាតនិងគ្មានមេរោគ ត្រូវតាមដាននិងពិនិត្យមើលគុណភាពទឹកជាប្រចាំ➢ គុណភាពជី ត្រូវរក្សាទុកបានត្រឹមត្រូវ(គ្នានមេរោគនិងគ្មានជាតិពុល) ប្រើប្រាស់ជីកំប៉ុស្តិ៍ ➢ គុណភាពថ្នាំការពារ ប្រើប្រាស់ថ្នាំពុលធម្មជាតិ ប្រើថ្មាំគីមី ដែលបានចុះបញ្ជីការ ប្រើតាមកម្រិតអនុញ្ញាតិនិងបច្ចេកទេស។ ➢ គុណភាពកសិផល ប្រមូលផលត្រឹមត្រូវទៅតាមអាយុកាល ត្រូវរក្សាអនាម័យ វេចខ្ចប់ និងដឹកជញ្ជូនឲ្យបានត្រឹមត្រូវ អត្ថប្រយោជន៍ វិញ្ញាបនប័ត្រ CamGAP ផ្តល់អត្ថប្រយោជន៍ជាច្រើន
រួមមាន៖ ការបង្ហាញពីការអនុលោមតាមស្តង់ដារការអនុវត្តកសិកម្មល្អរបស់កម្ពុជា ការលើកកម្ពស់តម្លាភាព និងភាពជឿជាក់ក្នុងវិស័យកសិកម្ម ការផ្តល់ការធានាដល់អ្នកប្រើប្រាស់ទាក់ទងនឹងគុណភាព និងសុវត្ថិភាព នៃផលិតផលកសិកម្ម។ ការរៀបចំផែនការសកម្មភាពដែលសមស្របទៅនឹងកាលៈទេសៈក្នុងតំបន់វាជាពិតមានសរៈសំខាន់នៃសមាហរណកម្មរួម និងវិធីសាស្រ្តពហុវិមាត្រក្នុងការអនុវត្ត GAP សរីរាង្គនៅកម្ពុជា។ លើសពីនេះ ក៏មានអនុសាសន៍សម្រាប់ការចូលរួមពីវិស័យឯកជនកាន់តែច្រើនក្នុងការជំរុញឲ្យការអនុវត្តកសិកម្មល្អ កាន់ឆ្ពោះទៅមុខ។
ដកស្រង់ពី៖នាទីកសិកម្ម