ផ្កាខុសរដូវមានន័យថាជាការបង្កបង្កើនផលរុក្ខជាតិឲ្យខុសពីច្បាប់ធម្មជាតិរបស់វាដោយឲ្យវាមានរដូវផ្លែផ្កាច្រើនជាងធម្មតា។
ម្យ៉ាងទៀតវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករក្នុងការបំពេញតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណេញផងដែរ។ ទន្ទឹមនឹងនេះដើម្បីអាចឲ្យដំណាំបញ្ចេញផ្កាខុសរដូវបាន យើងក៏ត្រូវតែមានបច្ចេកទេសជាមូលដ្ឋានគ្រឹះមួយចំនួនជាមុនសិន។ ខាងក្រោមនេះគឺជាការចែករំលែកនូវបទពិសោធន៍នៃការធ្វើឲ្យរុក្ខជាតិបញ្ចេញផ្កាឬផ្លែខុសរដូវរបស់ប្រជាកសិករវៀតណាម ដែលបានអនុវត្តន៍ជោគជ័យគន្លងមក៖ ចំណុចគួរដឹង សម្រាបដំណាំឬដើមឈើណាដែលត្រៀមនឹងយកផ្លែគេត្រូវពិចារណាលើសុខភាពនៃដើមនោះសិន ព្រោះដើមណាដែលមានសុខភាពខ្សោយមិនអាចយកផ្លែបានទេ។ សម្រាប់ដើមដែលមានរោគសញ្ញាដូចជា៖ ជំងឺ សត្វល្អិត ខ្វះជីវជាត ឬមានរបួសនៅចំណុចណាមួយ គេក៏មិនអាចត្រៀមដើម្បីបញ្ចេញផ្កាបានឡើយ។ វិធីសាស្ត្រ មេកានិក៖ ការតែងដើម(កាត់សំបកដើម បេះស្លឹកឬបេះចេញទាំងអស់)។
ប្រព័ន្ធធារាសាស្ត្រ៖ ដើម្បីឲ្យវាចេញផ្កាគេត្រូវបង្អាក់ការលូតលាស់ដោយផ្ដាច់ទឹក និងមិនតហរូវបន្ថែមជីប្រភេទអាសូត ដើម្បីបង្កើតស្ត្រេសទៅដល់ដើមឈើ និងមិនឲ្យវាលាស់ត្រួយថ្មី។ ការប្រើប្រាស់សារធាតុគីមី សារធាតុគីមីពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការជំរុញទៅដល់ការបញ្ចេញផ្កានៃរុក្ខជាតិដែលធាតុសកម្មទាំងនោះរួមមាន៖ Thiuoure: ត្រូវបានគេបង្ហាញថាមានឥទ្ធិពលលើដំណើរការសរីរវិទ្យាផ្សេងៗនៅក្នុងរុក្ខជាតិ រួមទាំងដំណុះគ្រាប់ពូជ ការលូតលាស់ឫស និងការចេញផ្កា។ Thiourea នៅក្នុងរុក្ខជាតិមានសមត្ថភាពក្នុងការធ្វើអន្តរកម្មជាមួយអរម៉ូនរុក្ខជាតិដូចជា Auxins, cytokinins និងអាស៊ីត abscisic ។ Paclobutrazol: តួនាទីសំខាន់របស់ paclobutrazol នៅក្នុងរុក្ខជាតិគ្រប់គ្រងការលូតលាស់ដោយរារាំងការសំយោគ gibberellins ដែលបង្អាក់ការលូតលាស់មែក ដើម ប៉ុន្តែវាធ្វើឱ្យប្រសើរឡើងនូវទិន្នផល និងគុណភាពនៅក្នុងដំណាំកសិកម្ម និងសាកវប្បកម្ម។ Ethrel: Ethrel ត្រូវបានប្រើប្រាស់ជាទូទៅក្នុងវិស័យកសិកម្ម និងសាកវប្បកម្ម ដើម្បីគ្រប់គ្រងទិដ្ឋភាពផ្សេងៗនៃការលូតលាស់ និងការអភិវឌ្ឍន៍របស់រុក្ខជាតិ។
តួនាទីសំខាន់មួយរបស់ ethrel នៅក្នុងរុក្ខជាតិគឺជំរុញការផលិតអេទីឡែន ដែលជាអរម៉ូនរុក្ខជាតិធម្មជាតិដែលពាក់ព័ន្ធនឹងដំណើរការសរីរវិទ្យាជាច្រើន។ អេទីឡែន បានជំរុញទៅដល់ការបញ្ចេញផ្កា និងជំរុះស្លឹករបស់រុក្ខជាតិ។ KN03: ប៉ូតាស្យូមនីត្រាតត្រូវបានប្រើប្រាស់ក្នុងវិស័យសាកវប្បកម្ម ដើម្បីលើកកម្ពស់ការចេញផ្កានៅក្នុងប្រភេទរុក្ខជាតិមួយចំនួនក្នុងរដូវមិនចេញផ្កា។ ការប្រើប្រាស់ប៉ូតាស្យូមនីត្រាតអាចជួយជំរុញការឆ្លើយតបការចេញផ្កានៅក្នុងរុក្ខជាតិ ដែលនាំឱ្យរដូវផ្ការីកមុន ឬយូរ។
និងសាមាសធាតុដទៃទៀតដូចជា៖ GA3, Progibb, CaCl2…របៀបប្រើ ជាការពិសោធន៍លើដំណាំជាក់ស្ដែងទៅលើក្រូចថ្លុង ដោយប្រើថ្នាំ Paclobutrazol ក្នុងកំហាប់ 1,000ppm បន្ទាប់មកបាញ់ថ្នាំ Thiourea រយៈពេល 30 ថ្ងៃក្នុងកំហាប់ 0.3% នឹងជួយឱ្យក្រូចថ្លុងមានអត្រាចេញផ្កាបានខ្ពស់។ ម្យ៉ាងទៀតគេអាចប្រើ Ethrel 500ppm បាញ់លើស្លឹក ឬស្រោចទៅលើឫស។ មុននឹងប្រើប្រាស់ថ្នាំគីមី រុក្ខជាតិក៏ត្រូវតែដាក់ជីជាលើកទី២ (មុនពេលចេញផ្កា) បន្ទាប់ពីការប្រើថ្នាំគីមី ចាំបាច់ត្រូវកាត់បន្ថយបរិមាណទឹកបន្តិចម្តងៗ ហើយនៅពេលដែលរុក្ខជាតិចេញផ្កា ត្រូវស្រោចទឹកម្តងទៀត។
#ចំណាំ៖ សារធាតុគីមីខាងលើនេះគឺជាសមាសធាតុផ្សំទៅតាមប្រភេទថ្នាំនីមួយៗទៅតាមក្រុមហ៊ុននានាដែលបានដាក់លក់នៅក្នុងស្រុក និងមានការចុះបញ្ជីរពីក្រសួងផងដែរ។
ដកស្រង់ពី៖នាទីកសិកម្ម