បច្ចេកទេសដាំដុះផាសិន(Passion fruit)

ផាសិន(Passion fruit)គឺជាដំណាំវល្លិ៍ ឬជាដំណាំទ្រើង ដែលគេអាចបរិភោគផ្លែទុំ និងត្រួយខ្ចី។ ផាសិនមានច្រើនប្រភេទ និងច្រើនពូជ ប៉ុន្តែពូជដែលកំពុងចរាចរនៅលើទីផ្សារសព្វថ្ងៃមានពីប្រភេទ ផាសិនសំបកលឿង និងសំបកស្វាយឬក្រហម។

ផាសិនសំបកលឿងមានរសជាតិផ្អែមឈ្ងុយជាងសំបកស្វាយ រីឯតម្លៃក៏ខ្ពស់ជាងដែរ ព្រោះសំបកស្វាយមានឱជារសជូរ និងជូរអែម ព្រមទាំងមានទំហំតូចជាង។ ផាសិនមិនត្រឹមតែអាចយកទៅបរិភោគជាផ្លែឈើតែមួយមុខនោះទេ គេក៏អាចកែឆ្នៃទៅជាភេជ្ជៈ នំ និងគ្រឿងទេសផ្សេងៗទៀតផងដែរ។ ផ្លែផាសិនមានផ្ទុកនូវវីតាមីនCជាច្រើនដែលអាចជំនួយទៅដល់សុខភាពនៃអ្នកទទួលទានជាដើម។ ខាងក្រោមនេះគឺជាបច្ចេកទេសដាំដុះ និងការថែទាំដំណាំផាសិនដែលមានការអនុវត្តផ្ទាល់ពីកសិករនៅក្នុងប្រទេសវៀតណាម៖ ប្រព័ន្ធក្សេត្របរិស្ថាន សីតុណ្ហភាព៖ ១៦-៣០oC សំណើមបរិយាកាស៖ ៧៥-៨០% កម្ពស់ទឹកភ្លៀង៖ ១៦០០mm/ឆ្នាំ pHដី៖ ៥.៥-៦ការជ្រើសរើសកូន ចំពោះកូនគេអាចបណ្ដុះឬទិញដើមស្រាប់ ប៉ុន្តែដើម្បីចំណេញសេដ្ឋកិច្ចគេអាចយកគ្រាប់ផាសិនណាដែលល្អមានប្រភពច្បាស់លាស់ទៅបណ្ដុះដោយខ្លួនឯង។

ម្យ៉ាងទៀតដើម្បីឲ្យផាសិនឆាប់ផ្លែគេត្រូវបណ្ដុះកូនផាសិនទៅលើពូជដែលធន់នឹងអាកាសធាតុ រួចយកមែកផាសិនដែលផ្តល់ទិន្នផលខ្ពស់ រសជាតិឆ្ងាញ់ ទៅតលើជើងទម្រនៃផាសិនមួយទៀត។ ការធ្វើបែបនេះអាចធ្វើឲ្យផាសិនលូតលាស់បានលឿន និងឆាប់បង្កបង្កើនផល។ ចំពោះជើងទម្រត្រូវមានអាយុយ៉ាងតិច ៣-៤ខែដើម្បីឲ្យវាមានសុខភាពរឹងមាំជាដើម។ការរៀបចំដី ភ្ជួរដីចោលក្នុងរយៈពេល១០-១៥ថ្ងៃ។

ជីករណ្ដៅទំហំ៦០x៦០x៦០cm និងជម្រៅ ៤០-៥០cmទុកចោល ១សប្ដាហ៍។ ៧ថ្ងៃក្រោយគេត្រូវកាយដីស្រទាប់លើដាក់ចូលក្នុងរណ្ដៅវិញ ដោយលាយជាមួយកំបោរស ០.៥-១kg/រណ្ដៅ លាមកសត្វស្ងួត ៥-២០kg/រណ្ដៅ ដោយច្របល់ចូលគ្នាឲ្យស្មើល្បាយពេញរណ្ដៅ។ ដង់សុីតេដើម(ចំនួនដើម/ហិកតា) គេអាចដាំបាន ៥០០ដើម/ហិកតា ដោយមានចម្ងាយ ៤x៥m ម្យ៉ាងទៀតគេអាចដាំបានរហូតទៅដល់ ១៣០០ដើម/ហិកតា ដោយដាក់គម្លាតជួរ ២.៥x៣m បច្ចេកទេសធ្វើទ្រើង៖ ជាទូទៅផាសិនមានទ្រើងពីរប្រភេទ ដោយប្រភេទទីមួយជាប្រភេទទ្រើងរបង និងទីពីរជាប្រភេទទ្រើងសំណាញ់ធម្មតា រីឯកម្ពស់ទ្រើងចាប់ពី ២-២.២m។ បច្ចេកទេសដាំដុះ គេត្រូវដាំនៅពេលព្រឹកប្រលឹមឬពេលរសៀល ជៀសវាងឲ្យកូនក្រូចនៅក្រោមកម្ដៅថ្ងៃខ្លាំងពេកដែលជាហេតុធ្វើឲ្យវាខ្សោយដើម។ កាយដីក្នុងរណ្ដៅដែលបានលុបក្នុងទំហំស្មើនឹងទំហំថង់បណ្ដុះឬធំជាង។

ក្រោយដាក់កូនចូលទៅក្នុងដីគេមិនត្រូវយកជើងទៅជាន់ពីលើដើម្បីលុបដីឡើយ ត្រូវកាយដីលុបថ្នមៗជៀសវាងការប៉ះពាល់ដល់ដីកំណើត និងឫសនៃកូនផាសិន។ ក្រោយពេលដាំគេត្រូវស្រោចទឹកវាដើម្បីឲ្យផាសិនឆាប់ចាប់ឫសទៅក្នុងដី។ ប្រព័ន្ធទឹក ចំពោះប្រព័ន្ធទឹកវាអាស្រ័យទៅតាមប្រភេទដី និងកត្តាអាកាសធាតុនៅតាមតំបន់នីមួយៗ ប៉ុន្តែជាទូទៅគេតែងប្រើប្រាស់ប្រព័ន្ធតំណក់ទឹក(Drip) ឬ ប្រព័ន្ធសាចទាបនៅជុំវិញគល់(Sprinkler)។ (ផាសិនត្រូវការទឹក ២០-៣០លីត្រ/២ថ្ងៃ)ការដាក់ជី ចាប់ពីដាំរហូតដល់កូនអាយុ៦ខែ៖ មានកម្រិតជីណែនាំNPK(15-9-13+TE) ប្រើ២ដង/ខែ ប៉ុន្តែវាក៏អាស្រ័យលើកម្រិតរលាយរបស់ជីដែរ។ ដំណាក់កាលជិតចេញផ្កា៖ គេត្រូវប្រើបន្ថែមKCl ឬ K2SO4 បរិមាណ ០.៥-១kg/ដើម ដោយបូកជាមួយ NPK(15-9-13+TE)។

កត្តាបំផ្លាញ ជំងឺអុជត្នោត៖ បង្កឡើងដោយវីរុស Alternaria ជំងឺScab៖ បង្កឡើងពី Cladosporium Oxysporium ជំងឺOily disease៖ បង្កឡើងពីPseudomonas passiflorae bacteria ជំងឺSoft rot disease៖ បង្កឡើងដោយ Phytophthora ជំងឺGray spot៖ បង្កឡើងដោយ Septoria passifloraeឈ្មោល

ដកស្រង់ពី៖នាទីកសិកម្ម