ថ្មីៗនេះ អង្គរហ្គ្រីន ជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ ដែលផលិត នាំចូលនិង ចែកចាយផលិតផលនិងសំភារៈកសិកម្ម បានរៀបចំកម្មវិធីអាហារសាមគ្គី ជាមួយបុគ្គលិក ម្ចាស់ដេប៉ូ និង ដៃគូអាជីវកម្មរបស់ខ្លួនប្រមាណជាង៤០០នាក់ នៅអាគារ H ដឹព្រីមៀរសែនសុខ។
គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍឲ្យចេញជារូបរាងនាពេលខាងមុខ ខណៈគម្រោងត្រូវបានរំពឹងថា នឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះដែរ បន្ទាប់ពីបានធ្វើការសិក្សាអស់រយៈពេល ២៦ រូចមក។
Read more: ល្បីបើកការដ្ឋានចុងឆ្នាំ! តស់មកដឹងផលចំណេញ និងផលបះពាល់...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំនាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប និងនាយផ្នែក សង្កាត់រដ្ឋបាលជលផលចុងឃ្នៀស ចុះពិនិត្យ និងទស្សនាសមាគម សហគមន៍ធម្មជាតិពារាំង ស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប។
Read more: ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
របរចិញ្ចឹមកំពឹងគឺជារបរមួយដែលកំពុងទទួលបានភាពពេញនិយមជាខ្លាំងនៅឯប្រទេសថៃ រហូតអាចធ្វើឱ្យកសិករថៃមួយរូបអាចរកចំណូលពីការចិញ្ចឹមនេះក្នុងមួយខែរាប់ពាន់ដុល្លារ ខណៈបច្ចុប្បន្នរបរនេះហាក់ពុំទាន់មានអ្នកធ្វើនៅឡើយនៅកម្ពុជាយើង។
Read more: សាមញ្ញតែចំណូលគ្រាក់ៗ! មកដឹងពីបច្ចេកទេសចិញ្ចឹមកំពឹស...
កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ +លោក សេង សីសាក់ ប្រធានការិយាល័យផែនការ គណនេយ្យ +លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម +លោក ចិន ចន្ថា អនុប្រធានការិយាល័យផែនការគណនេយ្យ +កញ្ញា នី ស្រីលីស មន្ត្រីការិយាល័យផែនការ គណនេយ្យ +លោក រិទ្ធ រ៉ា មន្រ្តីការិយាល័យផែនការ គណនេយ្យ ចុះអង្កេតវាស់ស្ទង់ទិន្នផលដំណាំពោតក្រហមនមូលដ្ឋានឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។
ដោយមានកសិករចូលរួមសហការចំនួន ៥រូប ដែលទទួលបានលទ្ធផលដូចខាងក្រោម៖ +ពូជពោតក្រហម ពូជ 935 -សំណាកទី១ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១២,៥០គ.ក្រ -សំណាកទី២ ទំហំ ៥មx៥ម ទម្ងន់ពោតសើម ១៤,៥០គ.ក្រ -សំណាកទី៣ ទំហំ ៥មx៥ម ទម្ងន់ពោតសើម២៦,៥០គ.ក្រ -ទិន្នផលមធ្យមពោតសើម (គ្រាប់) បាន ៧ ១២០គ.ក្រ/ហត ***ក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល និងប្រមូលផលជាកស្តែងលំអៀង ១៥% ពោតសើម (គ្រាប់)ទទួលបានទិន្នផល ៦ ៥២០គ.ក្រ/ហត។
ដកស្រង់ពី៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ