Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របាយការណ៍​ថ្មី​បង្ហាញ​ថា Apple អាច​ផលិត iPhone ជាមួយ​បច្ចេកវិទ្យា​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ ជា​ពិសេស​សម្រាប់​ទីផ្សារ​ចិន​តែ​មួយ​គត់!

  • Print

ការរងផលប៉ះពាល់ដោយ ក្រុមហ៊ុនលក់ស្មាតហ្វូន ម៉ាកយីហោពីប្រទេសចិន ដែលរួមមានដូចជា Xiaomi, OPPO, vivo និងជាពិសេស Huawei គឺបានធ្វើឲ្យទីផ្សារលក់របស់ Apple នៅតែបន្ដប្រឈមមុខ នឹងការបាត់បង់អ្នកប្រើប្រាស់ សម្រាប់ទឹកដីចិនផងដែរ។ ហេតុដូច្នេះហើយ

មានរបាយការណ៍ថ្មីមួយ ចុះផ្សាយឲ្យបានដឹងថា Apple នឹងបំពាក់បច្ចេកវិទ្យា ស្កេនម្រាមដៃលើអេក្រង់ ទៅលើស្មាតហ្វូនជំនាន់ក្រោយ ជាពិសេសសម្រាប់ទីផ្សារចិន ដោយទាក់ទាញចិត្ត អតិថិជនត្រឡប់មកវិញ ក៏ប៉ុន្ដែបែរជាដកមុខងារ Face ID ដើម្បីកាត់បន្ថយថ្លៃចំណាយ ថែមទៀតផង។

កាលពីឆ្នាំមុននេះ Apple ក៏បានប្រើយុទ្ធសាស្រ្ដ ស្រដៀងគ្នាអញ្ចឹងដែរ ដោយដាក់លក់ស្មាតហ្វូន iPhone XS និង iPhone XR ភ្ជាប់ជាមួយកន្លែងដាក់ SIM បានរហូតដល់ទៅ 2 ជាពិសេសសម្រាប់ទីផ្សារចិន ហើយចំពោះទីផ្សារសកល គឺមានកន្លែងដាក់ SIM បានតែមួយប៉ុណ្ណោះ និងរួមបញ្ចូលជាមួយ eSIM ខាងក្រៅវិញ។ ទោះបីជាយ៉ាងណា របាយការណ៍ថ្មីនេះ ហាក់បីដូចជា មិនអាចទុកចិត្តបាន ច្រើននោះឡើយ ពីព្រោះយើងមិនធ្លាប់បាន ដឹងអ្វីទាំងអស់អំពី ការពិសោធន៍បច្ចេកវិទ្យា Touch ID ស្កេននៅលើផ្ទៃអេក្រង់ ចាប់តាំងពីពេល Apple ជ្រើសរើសយកមុខងារ Face ID មកប្រើជំនួសវិញផងដែរ។ ប្រសិនបើគោលបំណង នៃការដកចេញបច្ចេកវិទ្យា Face ID ដើម្បីកាត់បន្ថយថ្លៃចំណាយ នោះវាក៏មិនដូចជា សាកសមម្យ៉ាងដែរ ដោយសារតែបច្ចេកវិទ្យា Touch ID ស្កេនលើផ្ទៃអេក្រង់ ក៏មានតារាងតម្លៃថ្លៃ ប្រហាក់ប្រហែលនឹងគ្នាដែរ។

ជាទីបញ្ចប់ យើងបានយល់ឃើញ iPhone បំពាក់ដោយបច្ចេកវិទ្យា ស្កេនម្រាមដៃលើអេក្រង់ នឹងមិនអាចមានឱកាសច្រើន ដែលប្រកាសចេញក្នុងឆ្នាំ 2019 នេះសោះឡើយ ដោយយោងតាមលោក Ming-Chi Kuo (អ្នកវិភាគជំនាញ) បាននិយាយនិងព្យាករណ៍ថា iPhone ស៊េរីថ្មីៗសម្រាប់ឆ្នាំនេះ នឹងមានការអាប់ដេតពី iPhone XS, iPhone XS Max, iPhone XR បន្ដិចបន្ដួចតែប៉ុណ្ណោះ។

ដកស្រង់ចេញពីCamborReport