Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi​បញ្ជាក់​ច្បាស់​ពី​ថ្ងៃ​ប្រកាស​ចេញ​Mi​A3​ជំនាន់​ថ្មី​ជា​ផ្លូវ​ការ​ហើយ​

  • Print

ម្សិលមិញនេះ យើងទទួលបានព័ត៌មានថ្មីមួយ ពីប្រភពមួយក្នុងប្រទេសចិន ដែលបង្ហាញរូបភាពថតចាប់កាន់ដោយផ្ទាល់ដៃ តែម្តង លើស្មាតហ្វូន ម៉ូឌែល Mi A3 ជំនាន់ថ្មី របស់ Xiaomi មុនថ្ងៃប្រកាសចេញ ទៅទៀត។

យោងទៅតាមរូបភាពទាំងនោះ បានបង្ហាញថា Mi A3 ពិតជាមានអេក្រង់លាត អុជដោយម៉ូតឆកតំណក់ទឹក និងនៅផ្នែកខាងក្រោយ មានតម្លើងកាណុងលេន កាមេរ៉ាចំនួន 3 គ្រាប់ ដូចព័ត៌មានបែកធ្លាយ កន្លងមក អញ្ចឹងមែន។ មិនតែប៉ុណ្ណោះ ក៏មានប្រិយមិត្តមួយចំនួន ដែលជាហ្វេនស្មាតហ្វូន Android One នេះ ចង់ដឹងថា Mi A Series ជំនាន់ថ្មី នឹងបង្ហាញវត្តមាន ជាផ្លូវការ នៅពេលណាទៅ។

ទីបំផុត ការចង់ដឹងរបស់ប្រិយមិត្ត គឺបានមកដល់ហើយ ជាមួយថ្ងៃប្រកាសចេញ ជាក់លាក់មួយ សម្រាប់ស្មាតហ្វូន Mi A Series ជំនាន់ថ្មី ដើម្បីអោយគ្រប់គ្នា បានអស់ចិត្ត។ បើយោងតាមរូបភាព Poster ដែលបង្ហោះមក បានបញ្ជាក់ថា Mi A3 នឹងបង្ហាញវត្តមាន ជាផ្លូវការ នៅថ្ងៃទី 17 ខែកក្កដា ខាងមុខនេះ ក្នុងប្រទេសអេស៉្បាញ។ លើសពីនេះ មានប្រភពមួយទៀត បានបន្ថែមថា Mi A3 & Mi A3 Lite (ឬ Mi A3 Pro) នឹងជាម៉ាស៊ីន Global ដែលដំណើរការ Android One នេះ ខណៈ Xiaomi Mi CC9 និង Mi CC9e សម្រាប់បម្រើការប្រើប្រាស់ តែក្នុងប្រទេសចិន ប៉ុណ្ណោះ។ 

 

គួររំលឹកដែរថា Mi A3 អាចមានទំហំ 6.08 អ៊ីញ ជាប្រភេទ AMOLED អាចស្កេនម្រាមដៃ លើអេក្រង់បាន, មានថាមពលថ្ម 4030mAh ទ្រទ្រង់ជាមួយដុំសាកកម្លាំង 18W និងប្រើប្រាស់បន្ទះឈីប Snapdragon 665។ វាអាចមានកាមេរ៉ាមុខ ទំហំ 32 មេហ្គាភិចសែល ឯលេនទាំង 3 គ្រាប់ខាងក្រោយ ជា AI កាមេរ៉ា ដែលមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល និងមានលេនមួយគ្រាប់ ជាប្រភេទ Ultra-Wide-angle ដែលមិនធ្លាប់លើ Mi A2 កន្លងមក។

អញ្ចឹង បើយើងរាប់ទៅ គឺថ្ងៃស្អែកនេះហើយ ដែលជាថ្ងៃប្រកាសចេញ Mi A3 ជំនាន់ថ្មី ជាផ្លូវការ អោយពិភពលោកបានឃើញ។ ដូច្នេះ កុំភ្លេចតាមដានទាំងអស់គ្នា ហើយយ៉ាងណា យើងនឹងអាប់ដេត ជាព័ត៌មានលម្អិតផ្សេងៗ ពីលក្ខណៈសម្បត្តិរបស់វា ក្រោយពេលប្រកាសចប់។

ដកស្រង់ចេញពីCamborReport