Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្តៅៗ! Foxconn បកស្រាយរឿងទឹកជំនន់បុកខ្លាំងក្បែរតំបន់រោងចក្រផលិត iPhone

  • Print

អ្នកនាំពាក្យម្នាក់តំណាង រោងចក្រ Foxconn ដែលជាតំបន់ឧស្សាហកម្មរោងចក្រផលិតគ្រឿងគ្រៅដ៏ធំបំផុត សម្រាប់បំពាក់លើ iPhone បានប្រាប់សារព័ត៌មាន CNBC ថា៖

«ទោះបីជាព្យុះ និងទឹកជំនន់ប៉ះពាល់បណ្ដាលឲ្យបាត់បង់អាយុជីវីត ខាតបង់ទ្រព្យសម្បត្តិខ្លះៗលិចលង់នៅក្នុងក្រុង និងជាពិសេសតំបន់ក្បែររោងចក្រផលិត iPhone ក៏ដោយ ប៉ុន្តែដំណើការសង្វាក់ផលិតកម្ម iPhone មិនបិទទេ ហើយក៏គ្មានកម្មករ រោងចក្រ Foxconn ណាម្នាក់រងគ្រោះដោយគ្រោះធម្មជាតិនេះដែរ។

»យ៉ាងណាមិញចំពោះដំណឹងខាងលើនេះខាងសារព័ត៌មានទាក់ទងភាគីខាង Apple សុំចម្លើយមិនទាន់បានទេ។ជម្រាបជូនផងដែរថា កាលពីថ្ងៃអង្គារទី ២០ ខែកក្កដា ឆ្នាំ ២០២១ នៅក្នុងទីក្រុង Zhengzhou ក្នុងខេត្តហឺណាន មានភ្លៀងធ្លាក់ជាច្រើនម៉ោងឥតដាច់និងបង្កជាព្យុះបណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ក្នុងក្រុង រីឯទីក្រុុងឧស្សាហកម្មមួួយនេះ កំពុងតែបន្តលិចលង់នៅឡើយមិនទាន់ស្រកអស់នោះទេ សូម្បីចរាចរណ៍លើដងផ្លូវក៏ត្រូវប្រកាសអាសន្នមិនអាចធ្វើដំណើរបានដែរ៕

ដកស្រង់ពី៖sabay