Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយក​ស៊ី​ម៉ាក់ ៖ សំណល់​មិន​ទាន់​ផ្ទុះ​ក្នុង​ដី និង​ក្នុង​ទឹក ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​មួយទៀត

  • Print

រាជធានីភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា«ស៊ីម៉ាក់»បានបញ្ជាក់ថា សំណល់មិនទាន់ផ្ទុះនៅក្នុងដី និងក្នុងទឹក ជាបញ្ហាប្រឈមមួយទៀតសម្រាប់កម្ពុជា ។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១ថា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមកប់ដីស្ថិតនៅលើគោក ជាបញ្ហាប្រឈមមុខមួយហើយ តែគ្រាប់មិនទាន់ផ្ទុះកប់ដីហើយ ស្ថិតនៅក្រោមទឹក ជាបញ្ហាប្រឈមយូរអង្វែងមួយទៀត នៃទឹកដីព្រះរាជាណាចក្រនេះ! ។

លោកថា សង្គ្រាមបង្ហូរឈាមត្រូវបានបញ្ចប់ ហើយសង្គ្រាមពិតប្រាកដរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺសង្គ្រាមប្រឆាំងកូវីដ និងសង្គ្រាមប្រឆាំងភាពក្រីក្ររបស់ប្រជាជន !

គោលដៅចំបង គឺពង្រឹងសុខសុវត្ថិភាពសង្គម និងភាពរីកចំរើនរុងរឿងនៃកម្ពុជា! ៕

ដកស្រង់ពី៖ កោះសន្តិភាព