Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីក្រសួងអប់រំ អំពាវនាវឱ្យសណ្ឋាគារ កន្លែងស្នាក់នៅ ​និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនមកប្រឡង

  • Print

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សណ្ឋាគារ ផ្ទះសំណាក់ កន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗ ជួយសម្រួលដល់បេក្ខជនប្រឡងដែលមកពីតាមស្រុក ឃុំ ឬមកពីតំបន់ដាច់ស្រយ៉ាល ដែលត្រូវប្រឡងនៅទីរួមខេត្ត ឬទីស្រុក ឱ្យទទួលបានកន្លែងស្នាក់នៅសមរម្យ និងមានសុវត្ថិភាព។

ការអំពាវនាវរបស់លោក ហង់ ជួនណារ៉ុន ធ្វើឡើងនៅសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៥ ធ្នូ ២០២២»

នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកមានប្រសាសន៍ថា «សូមអំពាវនាវឱ្យសណ្ឋាគារ ក៏ដូចកន្លែងស្នាក់នៅភោជនីយដ្ឋាន

និងកន្លែងលក់អាហារផ្សេងៗជួយសម្រួលដល់បេក្ខជនដែលមកពីតាមស្រុក ពីតាមឃុំ ដែលត្រូវមកប្រឡងនៅទីរួមខេត្ត ក៏ដូចជាទីរួមស្រុកមួយចំនួន ដើម្បីធានានូវសុវត្ថិភាព និងផ្លូវនូវភាពងាយស្រួលក្នុងការស្នាក់នៅ និងហូបចុករបស់បេក្ខជនដែលមកប្រឡងផងដែរ»។

លោកបានផ្តាំផ្ញើដល់សិស្សដែលជាបេក្ខជនប្រឡងទាំងអស់ ត្រូវទទួលទានអាហារ និងដំណេកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយអារម្មណ៍ធុញថប់ និងតានតឹង ដើម្បីកុំឱ្យប៉ះពាល់សុខភាពពេលប្រឡង។

ទន្ទឹមគ្នានេះ លោកថែមទាំងអំពាវនាវដល់ អាជ្ញាធរពាក់ ជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវសម្រាប់បេក្ខជនដែលមកប្រឡងផងដែរ។

ដោយឡែកចំពោះសិស្សដែលត្រូវធ្វើដំណើរមកប្រឡងតាមផ្លូវទឹក សូមឱ្យសិស្ស ក៏ដូចជាអាណាព្យាបាល មុននឹងឆ្លងត្រូវពិនិត្យទូកឱ្យបានច្បាស់លាស់ ដែលអាចទុកចិត្តបាន បើសិននេះជាចាំបាច់ សម្រាប់អ្នកមិនចេះហែលទឹកត្រូវពាក់អាវប៉ោងការពារសុវត្ថិភាព។

ក្នុងឱកាសនោះដែរ លោកបានថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមចំណែកក្នុងការផ្តល់នូវទីកន្លែងស្នាក់នៅ នៅតាមបណ្តាទីរួមខេត្ត និងទីរួមស្រុកមួយចំនួន

និងកន្លែងផ្ញើកង់ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតួអង្គសំខាន់ៗ នៅក្នុងដំណើរការអង្កេតការណ៍នៃការប្រឡង ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ជំនួយការអប្បប្រមាទ ដែលបានចូលរួមចំណែកក្នុងការធានាបានឱ្យការប្រឡងនេះប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រឡងសរុបចំនួន ១២៨ ១៣៤ នាក់ និងមានមណ្ឌលប្រឡងចំនួន ២២១ ត្រូវជា ២២៧បន្ទប់៕

ដកស្រង់ពី៖ Fresh News