Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារម៉ូតូ និងរថយន្ត ប៉ះគ្នានៅស្រុកជុំគិរី

  • Print

កំពតៈ បុរសម្នាក់ បានបើកម៉ូតូ ក្នុងល្បឿនលឿន រួចជ្រុលបុករថយន្ត មកពីមុខ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅលើដងផ្លូវជាតិលេខ៤១ ក្នុងភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី។ អ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការ តាមនីតិវិធី។ មន្ត្រីនគរបាលចរាចរណ៍ស្រុកជុំគិរី បានប្រាប់ឱ្យដឹងថា បុរសដែលបានស្លាប់ក្នុងហេតុ ការណ៍ ខាងលើ ឈ្មោះ ជត នាង អាយុ ៣០ឆ្នាំ មានទីលំនៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។

ចំណែកអ្នកបើកបររថយន្ត ឈ្មោះ ញាន សុបុល ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រភពដដែល បានរៀបរាប់ថា កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ថ្ងៃទី ២១ ខែកញ្ញា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូ និងរថយន្ត នៅលើកំណាត់ ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៩-៦០ ពេលកំពុងធ្វើដំណើរ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឱ្យបុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ។

មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរសរងគ្រោះ បានបើកម៉ូតូម៉ាកហុងដា ឃ្លីក ពីទិសខាងជើងទៅខាងត្បូង ក្នុងល្បឿនយ៉ាងលឿន។

លុះដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ កំពុងបើកមកពីមុខ រួចដួលបោកក្បាលទៅនឹងថ្នល់ ពេញទំហឹងតែម្តង។ សមត្ថកិច្ច បានបញ្ជាក់ថា លុះអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញអ្នកបើកម៉ូតូនោះ បាត់បង់ជីវិតទៅហើយ។ ក្រោយវាស់វែងរួចរាល់ សមត្ថកិច្ច ក៏បានប្រគល់សពបុរស រងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី។

រីឯវត្ថុតាង និងអ្នកបើកបរ រថយន្ត ត្រូវសមត្ថកិច្ចនាំមកកាន់អធិការរដ្ឋាននគរបាលស្រុកជុំគិរី ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖រស្មីកម្ពុជា