Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានក្លឹបអ្នកកាសែតកម្ពុជា អញ្ជើញធ្វើទស្សកិច្ច នៅ FTC និងចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមក្នុងវគ្គសរសេរព័ត៌មាន

  • Print

(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សកិច្ច និងចែករំលែកបទពិសោធន៍ ដល់សិក្ខាកាមនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC)។

សិក្ខាកាមចូលរួមជាង២០នាក់ ដែលបានចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ របស់ប្រធានក្លឹបអ្នកកាសែតខាងលើ គឺជាសិក្ខាកាមនៃថ្នាក់សិក្សា «ការសរសេរអត្ថបទ Hot News ឱ្យមានប្រសិទ្ធភាព និងមានភាពទាកទាញ» ដែលជាវគ្គទី៦ របស់មជ្ឈមណ្ឌល FTC។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ារ យ៉ារិទ្ធិ ជាគ្រូបង្គោល និងជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)ផ្ទាល់តែម្ដង។

នៅក្នុងសារចែករំលែកខ្លីដល់សិក្ខាកាម ដែលចង់ក្លាយជាអ្នកព័ត៌មានអាជីពនោះ លោក ពុយ គា បានលើកឡើងថា៖ «ជាទូទៅព័ត៌មានកើតចេញពីព្រឹត្តិការណ៍ ប៉ុន្ដែបើអត់ព្រឹត្តិការណ៍ ក៏អាចសរសេរព័ត៌មានបានដែរ មានន័យថា យើងអាចសរសេរជា បទយកការណ៍ ឬជីវព័ត៌មាន (ព័ត៌មានពីបុគ្គល)។

អ្នកសរសេរព័ត៌មាន ប្រសិនបើអត់មាន 5WH និង How ឬហៅថាទ្រឹស្ដី (ក៦) ទេ គឺអ្នកអានគេនឹងឆ្ងល់ ព្រោះព័ត៌មាននោះវាមិនពេញលេញ»។

ប្រធានក្លិបអ្នកកាសែតខាងលើ បានបន្ដថា អ្នកសារព័ត៌មានមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានដែលរាយការណ៍ ឬសរសេរនោះទេ គឺត្រូវគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ឬពាក្យសាមញ្ញប្រៀបដូចជា ព្រហ្មវិហារធម៌ ដែលសំដៅលើពាក្យនៃភាសាអង់គ្លេសថា "NEWS" តំណាងឱ្យទិសទាំងបួន (North, East, West and South)។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់បណ្ដាញព័ត៌មាន Fresh News។ «FTC» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មានក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។

លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោលទៀតផង៕

ដកស្រង់ពី៖ Fresh News