Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​និង​ភាគី​កូរ៉េ​ចុះ​ ​MoU ​លើ​វិ​ស័​យ​បេតិកភណ្ឌ​វប្បធម៌​រយៈពេល​បី​ឆ្នាំ​សម្រាប់​ការ​ស្ដារ​ប្រាសាទអង្គរវត្ត​

  • Print

អាជ្ញាធរជាតិអប្សរាកម្ពុជានិងរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការសម្រាប់វិស័យបេតិកភណ្ឌវប្បធម៌កាលពីថ្ងៃចន្ទ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េ។

អនុស្សារណៈយោគយល់គ្នានេះផ្តោតសំខាន់លើកិច្ចការងារអភិរក្សនិងជួសជុលរួតបាកាណនៃប្រាសាទអង្គវត្តដែលមានរយៈពេលបីឆ្នាំ។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាកម្ពុជា និងលោក Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើវិស័យបេតិកភណ្ឌវប្បធម៌។ វាជាការសម្ពោធគម្រោងអភិរក្សនិងស្ដារឡើងវិញរួតបាកានប្រាសាទអង្គរវត្តដោយគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ។ កូរ៉េជាប្រទេសទី៥លើពិភពលោកដែលបានចូលរួមគម្រោងនេះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ការជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្តមានសារៈសំខាន់ជាងគេរបស់ប្រទេសកម្ពុជា។

អាជ្ញាធរជាតិអប្សរាបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កូរ៉េក៏ផ្ដោតសំខាន់លើការបណ្តុះបណ្តាលនិងការផ្លាស់ប្តូរចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗក្នុងការបង្ហាញទៅកាន់ទេសចរជាតិនិងអន្តរជាតិផងដែរ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា អនុស្សារណៈយោគយល់គ្នានេះ ជាកិច្ចសហប្រតិបត្តិការលើគម្រោងជួសជុលនិងថែទាំប្រាសាទអង្គរវត្តនៅកម្ពុជានឹងចាប់ផ្តើមនៅឆ្នាំនេះ ដល់ឆ្នាំ២០២៦។ លោកថា ភាគីទាំងពីរផ្ដោតសំខាន់លើកិច្ចការភិរក្សនិងជួសជុលរួតបាកានប្រាសាទអង្គរវត្ត និងការថែទាំកន្លែងទេសចរណ៍ ដូចជាមជ្ឈមណ្ឌលព័ត៌មានសាធារណៈសម្រាប់ទេសចរដែលមកទស្សនាប្រាសាទអង្គរវត្តជាដើម។

បន្ថែមលើសពីនេះ គឺផ្ដោតសំខាន់លើការចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ និងព័ត៌មានអភិរក្សបេតិកភណ្ឌវប្បធម៌ ការគ្រប់គ្រង ការប្រើប្រាស់ និងឌីជីថលនីយកម្ម ក៏ដូចជាផ្ដោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលផ្អែកលើការអញ្ជើញ និងការស្រាវជ្រាវរួមគ្នាជាដើម។

ភាគីទាំងពីររំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងលើកម្ពស់ការយល់ដឹងបេតិកភណ្ឌវប្បធម៌រវាងប្រទេសទាំងពីរ។

លោកបានមានប្រសាសន៍ថា៖ «តាមពិតយើងបានទទួលថវិកាពីគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ ហើយការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ គឺជាការបំពេញបន្ថែមសម្រាប់ការប្រើប្រាស់ថវិកាលើកិច្ចការងារដែលបានព្រមព្រៀងគ្នា»។

លោករំពឹងថា គ្រឹះរួតបាកាននៃប្រាសាទអង្គរវត្តកាន់តែមានស្ថេរភាពនិងរឹងមាំល្អ ក្រោយពីការជួសជុលវារួចរាល់។ កន្លងមកទោះក្រុមការងារជំនាញរបស់អាជ្ញាធរជាតិអប្សរាបានខិតខំអនុវត្តកិច្ចការជួសជុលរួចរាល់ផ្នែកខ្លះនៃគ្រឹះប្រាសាទអង្គរវត្ត ប៉ុន្តែផ្នែកមួយចំនួនទៀតនៅមិនទាន់បានជួសជុលរួចរាល់នៅឡើយទេ។

លោកថា កិច្ចសហប្រតិបត្តិការនេះនឹងបំពេញបន្ថែមលើការជួសជុលគ្រឹះរួតបាកាននៃប្រាសាទអង្គរវត្ត ដែលធ្វើឱ្យមានភាពរឹងមាំនៃកំពូលកណ្ដាលរបស់ប្រាសាទអង្គរវត្ត។

លោក ឡុង កុសល បញ្ជាក់ថា៖ «នេះជាគម្រោងទី៣របស់ភាគីសាធារណរដ្ឋកូរ៉េ ដែលកន្លងមកគាត់បានជួយជួសជុលក្រុមប្រាសាទព្រះពិធូរ និងបច្ចុប្បន្នគាត់កំពុងតែជួយជួសជុលព្រះលានជល់ដំរី»៕

ដកស្រង់ពី៖ ខ្មែរថាមស៍