Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រឹមតែ ២ ម៉ូដែលនេះ Toyota លក់ពេញទីផ្សារស្រុកខ្មែរ

  • Print

ជិតមួយសតវត្សរ៍ទៅហើយដែលក្រុមហ៊ុនមួយរបស់ប្រទេស ជប៉ុន (Toyota) បានឈរជើងរឹងមាំមកទាល់ពេលបច្ចុប្បន្ន ជាមួយការផលិតរថយន្ដរាប់សែនគ្រឿងក្នុងមួយឆ្នាំ ដែលធ្វើការលក់ចេញទៅកាន់តំបន់ល្បីៗជុំវិញពិភពលោក រួមទាំងកម្ពុជា ។

 តើមូលហេតុទើបធ្វើឲ្យ Toyota លក់ឡាន ២ ស៊េរីនេះល្បីល្បាញខ្លាំងនៅស្រុកខ្មែរ មិនថាស៊េរីមុន ឬ ឈានជើងមកដល់ពេលនេះទេ វានៅតែត្រូវប៉ាន់ និង មានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ទៀតដែរ ។

1.Lexus 

មានមនុស្សច្រើនណាស់មិនធ្លាប់បានដឹងទេថា Lexus គឺជាក្រុមហ៊ុនមួយរបស់ Toyota ដែលធ្លាប់ជ្រកកោនពឹងពាក់អាស្រ័យដើម្បីធ្វើការលក់ឡានរបស់ខ្លួនចេញទៅកាន់បណ្ដាប្រទេសលើពិភពលោក ក្រោមយីហោ Toyota ។

ព្រោះតែមុនឈរជើងជាក្រុមហ៊ុនរបស់ខ្លួន Lexus គឺរស់នៅជាមួយ Toyota ដើម្បីផលិតឡានរបស់ខ្លួន ហើយខ្ចីឈ្មោះ Toyota ដាក់លក់ឡាន Lexus រាប់ម៉ឺនគ្រឿងដែរ ។

ជាងនេះដែរ បើយើងក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញ មានឡាន Lexus ច្រើនស៊េរីណាស់ដែលកំពុងបើកបរលើផ្លូវ ជាពិសេសវាក៏ត្រូវបានគេគាំទ្រច្រើនទៀតដែរ ដូចជា Lexus ស៊េរី Lexus 570 , Lexus RX 300, 330, 350h, Lexus nx 200t , និង ប្រភេទ Hybrid ជាដើម ។

2.Toyota Highlander

ម៉ូឌែល Toyota Highlander គឺជាឡានរបស់ក្រុមហ៊ុន Toyota ដូចគ្នាដែរ ហើយពេលបច្ចុប្បន្នវានៅជ្រកក្រោមស្លាកយីហោ Toyota ដើម្បីលក់ឡានរបស់ខ្លួន ។

មិនត្រឹមតែប៉ុណ្ណោះបើយើងសម្លឹងមើលទីផ្សារក្នុងប្រទេសកម្ពុជាយើង Highlander គឺស៊េរីមួយដែលពេញនិយមដូចជា Lexus ដែរ ជាពិសេសគេឃើញ Highlander មានការពេញនិយមច្រើន ព្រោះតែតម្លៃរបស់វាក៏ធូរថ្លៃដែរ និង សាកសមគ្រប់អ្នកបើកបរ ។

ជម្រាបដែរថា ដូចអ្នកបានដឹងហើយថា Toyota គឺជាក្រុមហ៊ុន ល្បីល្បាញមួយនៅប្រទេសជប៉ុន ដែលលក់រថយន្ដរបស់ខ្លួនជាង ៨១ ឆ្នាំមកហើយ ជាមួយនឹងម៉ាករថយន្ដជាច្រើន ដែលកំពុងមានវត្តមានលើទីផ្សារប្រទេសយើង ។

ជាពិសេស Toyota ក៏បានកសាងម៉ាកយីហោរបស់ខ្លួននៅកម្ពុជា តាមរយៈឡានទាំង ២ ស៊េរីនេះទៀតដែរ ព្រោះតែ ២ ស៊េរីនេះហើយទើបធ្វើឲ្យ Toyota បោះជំហានចូលទីផ្សារខ្មែរបានដល់ពេលនេះ ៕

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ TV TbaungKhmum - ទូរទស្សន៍ជាតិខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
https://www.youtube.com/ch…/UC-WnprmMQIt-YAc3fyAD6Mg/videos…
FacebookPage
https://www.facebook.com/tvtbaungkhmum/
https://www.facebook.com/pditbk/
http://pditbaungkhmum.org/
https://www.facebook.com/AKPTBK