Social Network

EDC ជូនដំណឹងពីការផ្អាកចរន្តអគ្គិសនី នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងពីថ្ងៃនេះដល់ថ្ងៃទី០៣ ខែឧសភា ដើម្បីអនុវត្តការងារជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

អគ្គិសនីកម្ពុជា បានឲ្យដឹងថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត ដូច្នេះអគ្គសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន៕

ដកស្រង់ពី៖FreshNews