Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីកម្រិតខ្សោយទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

  • Print

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០។ ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី១៥-១៧ ខែកក្កដា ខ្យល់មូសុងនិរតីនឹងបក់ក្នុង ល្បឿនបង្គួរមកលើកម្ពុជា បន្ទាប់មកនៅថ្ងៃទី១៨ - ២១ ខែកក្កដា ខ្យល់មូសុងនិរតីនឹងចុះខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

* សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤°C ។ នៅថ្ងៃទី ១៥-១៧ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គរ ក្នុងនោះមានផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគកណ្ដាល និងភាគខាងលើអាចមានភ្លៀងច្រើន។ បន្ទាប់ពីនោះ ភ្លៀងនឹងអាចធ្លាក់ថមថយមកក្នុងកម្រិតខ្សោយទៅមធ្យម។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C

* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C

* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។ ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

ដកស្រង់ពី៖FreshNews