Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Xiaomi នឹងបង្ហាញបច្ចេកវិទ្យាសាកកម្លាំង 100W ខែក្រោយនេះ

  • Print

កន្លងមកគេបានឮពាក្យចចាមអារ៉ាមអំពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 100W របស់ Xiaomi។ ពេលនេះប្រភពចែករំលែកដំណឹងលេចធ្លាយដែលអាចទុកចិត្តបានមួយ បាននិយាយថា Xiaomi នឹងបង្ហាញចេញបច្ចេកវិទ្យាសាកល្បឿនលឿននេះនាខែក្រោយនេះ។

គេដឹងថាគ្រឿងដែលត្រូវការសម្រាប់បច្ចេកវិទ្យាសាកកម្លាំង 100W របស់ Xiaomi ដែលអាចមានឈ្មោះថា Super Charge Turbo បានចូលក្នុងរោងចក្រផលិតទ្រង់ទ្រាយធំកាលពីខែមុននេះ។ ទំព័រឈ្មោះ Digital Chat Station លើបណ្ដាញ Weibo បានឲ្យតម្រុយដែរថា Xiaomi ក៏កំពុងតែសិក្សាលើបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែល្បឿនលឿនផងដែរ៕

ដកស្រង់ពី៖sabay