Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក៖ ពីថ្ងៃទី២២-២៩ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅខ្លាំង សូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ !

  • Print

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ។ ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C

- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

ដកស្រង់ពី៖FreshNew