Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត ជាអ្នកមកពីអាមេរិក និងព្យាបាលជា២នាក់

  • Print

ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា មានពលរដ្ឋខ្មែរម្នាក់ទៀត បានកើតជំងឺកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយចំនួនពីរនាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន ទទួលបាន បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០២ របស់គាត់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាក ព្យាបាលមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែកអ្នកព្យាបាលជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ ម្នាក់អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀតអាយុ ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។ បុរសទាំង ០២នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពថ្នាក់អងរាជធានីភ្នំពេញ។

ដកស្រង់ពី៖FreshNews