Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ និងមានអ្នកជំងឺម្នាក់ជាសះស្បើយ, ១២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាគ្មានករណីថ្មី

  • Print

ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយបើគិតតាំងពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៦ ខែសីហានេះ គឺមានរយៈពេល១២ថ្ងៃហើយ ដែលនៅកម្ពុជាគ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី។

ជាមួយគ្នានេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ផងដែរ។ អ្នកជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើដំណើរមកពី ប្រទេសអារ៉ាប់ ដោយឆ្លងកាត់ម៉ាឡេស៊ី តាមជើងហោះហើរត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថាគិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៧៣នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ២៦៤នាក់ (ស្រី៥៤នាក់ និងបុរស២១០នាក់) និង អ្នកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន០៩នាក់៕

ដកស្រង់ពី៖FreshNews