Social Network

ក្រសួងធនធានទឹក៖ ឥទ្ធិពលជ្រលងសម្ពាធទាប នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៨ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្ទាយឆ្លងកាត់ភាគខាងជើងប្រទេសថៃភាគកណ្ដាល ប្រទេសឡាវ និងវៀតណាម។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ក្នុងនោះក៏មានផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាប ភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

៣៖ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

* សីតុណ្ហភាពអប្បបរមា មានពី២៦-២៨°C

* សីតុណ្ហភាពអតិបរមា មានពី ១៨-៣០°C ។ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ជាមួយគ្នានេះ ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្ដាខេត្ត ស្ថិតនៅតំបន់វាលំទំនាបភាគកណ្ដាល៕

ដកស្រង់ពី៖FreshNews