Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះឡើយ ខណៈមានអ្នកជាសះស្បើយម្នាក់

  • Print

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពី ករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ និង មិនមានកលើវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ។

អ្នកជំងឺជាសះស្បើយ០១នាក់ គឺបុរសជនជាតិចិនអាយុ ២២ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ២៧៤នាក់ (ស្រី ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០២នាក់៕

ដកស្រង់ពី៖FreshNews