Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់ ១០០% ម្តងទៀត គ្មានអ្នកកើតថ្មីទេ (Video inside)

  • Print

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកជំងឺចុងក្រោយម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយហើយ។ នេះជាការព្យាបាលជាអស់អ្នកជំងឺកូវីដ១៩ជាថ្មីម្តងទៀត ខណៈដែលខែឧសភា កម្ពុជា ធ្លាប់ព្យាបាលអស់អ្នកជំងឺរួចម្តងមកហើយ។

អ្នកជំងឺកូវីដ១៩ ចុងក្រោយគេ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ១៨ឆ្នាំ ស្នាក់នៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ។ បុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជានៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុស កូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

រហូតមកដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពុជារកអ្នកកើតជំងឺកូវីដ១៩ ចំនួន ២៧៤នាក់។ អ្នកជំងឺទី២៧៤ ដែលព្យាបាលជាចុងក្រោយគេនេះ គឺជាការព្យាបាលជាសះស្បើយ (១០០%) អស់អ្នកជំងឺជាលើកទី២ហើយសម្រាប់កម្ពុជា។ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្ពុជា បានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ (១០០%) អស់ម្តងរួចមកហើយ៕

ដកស្រង់ពី៖FreshNews