Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ទៀត លើស្ត្រីជនជាតិបារាំង ខណៈករណីជាសះស្បើយមិនមានទេ (Video inside)

  • Print

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ លើស្ត្រីជនជាតិបារាំង ដែលទើបធ្វើដំណើរមកពីប្រទេសបារាំង ចូលមកកម្ពុជា។ នៅថ្ងៃនេះផងដែរក្រសួងសុខាភិបាល ក៏បានប្រកាសពីមិនមានករណីព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ នោះទេ។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិបារាំងដែលរកឃើញមានឆ្លងកូវីដ១៩ មានអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១០៨នាក់ (ស្រី ៤៧នាក់ និងកុមារ ០៣នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំង អាយុ ២៣ឆ្នាំខាងលើផងដែរ។

រីឯអ្នកដំណើរចំនួន ១០៧នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន១៩នាក់ និងក្រៅពីនោះនៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៨នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ០៥នាក់ ៕

 

ដកស្រង់ពី៖FreshNews