Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

  • Print

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី នៅកម្ពុជានោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ។

ដោយឡែកសម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ចំនួន៨៨នាក់ថែមទៀត ត្រូវបានធ្វើតេស្ត ដោយលទ្ធបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។

គិតពីថ្ងៃទី០៤-១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើការវិភាគមាន ២៤៩៧វត្ថុសំណាក (ក្នុងចំនួននេះអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន១៦៨០នាក់ និងលើកទី២ បានចំនួន៨១៧នាក់) ដោយលទ្ធផលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា មានវិជ្ជមាន៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

រីឯអ្នកមានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន១៦៧៦នាក់ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣០១នាក់ (ស្រី៦១នាក់ និងបុរស២៤០នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៨៨នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១៣នាក់៕

ដកស្រង់ពី៖FreshNews