Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

TOP NEWS: ថ្ងៃនេះក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

  • Print

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនព័ត៌មានប្រកាសមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ។

ជាមួយគ្នានេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ២៨សំណាក់បន្ថែមទៀត ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានវិភាគ និងទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។

វត្ថុសំណាកវិភាគសរុបលើកទី៣ ដែលមានចំនួន ១៣៥២ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៩១៨ វត្ថុសំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ចំនួន ១៧៤១នាក់ និងលើកទី២បាន ចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១៣៥២សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាបានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសាជាថ្មីជូនដល់អ្នកដែលពាក់ព័ន្ធនឹង ព្រឹត្តិការ០៣វិច្ឆិកា ទាំងអស់ថា៖ សូមបន្តការធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន ១៤ថ្ងៃដោយត្រីមត្រូវ ហ្មត់ចត់ជាទីបំផុត និងធ្វើតេស្តលើកទី៤ឡើងវិញឱ្យបានគ្រប់គ្នា ទៅតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ជាយថាហេតុ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣០២នាក់ (ស្រី ៦១នាក់ និងបុរស ២៤១នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ១៣នាក់ (ស្រី ០២នាក់ និងបុរស ១១នាក់)៕

ដកស្រង់ពី៖FreshNews