Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹកជូនដំណឹងពីស្ថានអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១

  • Print

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា នៅថ្ងៃទី ៣-៧ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីមធ្យម ទៅខ្លាំង ។

នៅថ្ងៃទី ៨-៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ និងឥទ្ធិពលខ្យល់ប្រ៊ីស ( BREEZE ) ដែលបក់មកពីឈូងសមុទ្រថៃ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖

* សីតុណ្ហភាពអប្បបរមា មានពី ១៩-២០ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ °C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣១°C មានភ្លៀងពីខ្សោយ ទៅមធ្យមនៅខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺខេត្តព្រៃវែង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C

* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២០-២៣ °C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣១ °C មានភ្លៀងខ្សោយ នៅតំបន់នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។

៣៖ តំបន់មាត់សមុទ្

រ * សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C

* នៅថ្ងៃទី ៨-៩ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៧-៣០ °C មានភ្លៀងពីខ្សោយទៅមធ្យម នៅខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប៕

ដកស្រង់ពី៖FreshNews