Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ទី០៩ ខែមីនា, តំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

  • Print

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា នៅតំបន់មួយចំនួនអាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់ ហើយទន្ទឹងនឹងនោះក៏ជាអន្តរកាលពីរដូវរំហើយមករដូវប្រាំង ដែលអាចបង្កឲ្យមានជាបាតុភូតកំណកក្នុងបរិយាកាស ( CONDENSATION) នៅតាមតំបន់មួយចំនួនដូចជា៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ពិសេសនៅបណ្ដាលខេត្តភាគពាយ័ព្យ

២៖ បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង

៣៖ តំបន់មាត់សមុទ្រ អាចមានភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅខ្លាំង ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្ននូវបាតុភូតខ្យល់កន្រ្តាក់ ដែលអាចកើតមានក្នុងអំឡុងថ្ងៃទី៣-៤ ខែមីនានេះផងដែរ៕

ដកស្រង់ពី៖FreshNews