Social Network

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន នាក់, ដូសទី៣ចំនួន ៨,៩២៩,៤៣៣នាក់ និងដូសទី៤ ចំនួន ២,១១៨,១២៦នាក់ (គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២)

គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៩៩៤,១៨៧នាក់។

ក្នុងនោះរួមមាន៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣០៧,៣៤៨នាក់ ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៦,៥៩៣នាក់ ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៤,៥៧៩នាក់ ៤៖ អាយុ៥ឆ្នាំ ៣៩៨,៤៦៣នាក់ ៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៨៧,២០៤នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៨,៩២៩,៤៣៣នាក់ និងដូសទី៤ ចំនួន ២,១១៨,១២៦នាក់។ នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕

ដកស្រង់ពី ៖ Fresh News