Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ១៩ចំនួន១០នាក់ បន្ទាប់ពីសូន្យកូវីដរយៈពេល៥២ថ្ងៃជាប់គ្នាកន្លងមក

  • Print

ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០នាក់ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន៥២ថ្ងៃជាប់គ្នារួចមក។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៧២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕