Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.២លាននាក់ និងស្លាប់៣៥.១ម៉ឺននាក់

គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,៧៥០,៣១៣នាក់ (ស្លាប់ ៤៣,០៨៩នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៩៧,៩២៨នាក់ (ស្លាប់ ១៥៦,៧៦៦នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៥៧៨,៧៤១នាក់ (ស្លាប់ ៣៥,៧៨៧នាក់)

* ថៃ ឆ្លងចំនួន ៤,៥៣៦,៤៤៥នាក់ (ស្លាប់ ៣០,៧៦១នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៣,៧១០,១៤៥នាក់ (ស្លាប់ ៦០,៦១០នាក់)

* សិង្ហបុរី ឆ្លងចំនួន ១,៤៨៥,៩៦៤នាក់ (ស្លាប់ ១,៤២១នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៦៧២នាក់ (ស្លាប់ ១៩,៤៣៤នាក់)

* ទ្បាវ ឆ្លងចំនួន ២១០,៣២៤នាក់ (ស្លាប់ ៧៥៧នាក់)

* ព្រុយណេ ឆ្លងចំនួន ១៦៧,៦៦៩នាក់ (ស្លាប់ ២២៥នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៦,៣០១នាក់ (ស្លាប់ ៣,០៥៦នាក់)៕