Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក បង្ហាញពីស្ថានភាពទឹកតាមព្រំដែនខេត្តបន្ទាយមានជ័យ និងអះអាងថា ក្នុងខេត្តនេះមិនទាន់មានទឹកជំនន់ឡើយ

  • Print

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញនូវស្ថានភាពទឹកតាមព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ និងបានអះអាងថា ក្នុងភូមិសាស្ដ្រខេត្តមួយនេះ មិនទាន់មានទឹកជំនន់ឡើយ ពិសេសនៅតាមខ្សែបន្ទាត់ព្រំដែន។

របាយការណ៍ដែលបណ្ដាញព័ត៌មានទទួលបានដោយស្រង់ចេញមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖

*ទី១៖ ស្ថានភាពទឹកច្រកទឹកអូរស្ពាន នៅស្រុកម៉ាឡៃ ទឹកស្រកវិញ (កំពស់ទឹក ១ម៉ែត្រ ទទឹងអូរ១២ម៉ែត្រ) នៅឃុំទួលពង្រ ស្រុកម៉ាឡៃ

*ទី២៖ ស្ថានភាពទឹកអូរល្ហុង ទឹកស្រកនៅក្រុងប៉ោយប៉ែត (កម្រិតកម្អស់ទឹក ៥.៣១ម៉ែត្រ) មានទឹកហូរជាទឹកភ្លៀង ក្នុងស្រុក និងទឹកភ្លៀងហូរខ្សោយ (ពុំទាន់មានជំនន់)

*ទី៣៖ ស្ថានភាពទឹកនៅអូរបីជាន់ទឹកនឹង នៅកម្រិតកម្ពស់ ៣ម៉ែត្រ (កម្រិតប្រកាស ៤ម៉ែត្រ មិនមានជំនន់ទេ

) *ទី៤៖ ស្ថានភាពទឹកនៅអូរកំបុតស្រក នៅកម្រិតកម្ពស់ទឹក ៣.៥២ម៉ែត្រ (កម្រិតទឹកប្រកាស ៤.៣០ម៉ែត្រ) និងច្រកទឹកអាងក្តឹបថ្ម ស្ថិតនៅឃុំគោគរមៀត ស្រុកថ្មពួក (មិនមានជំនន់ទេ)

*ទី៥៖ ស្ថានភាពទឹកស្ទឹងមង្គលបូរី ទឹកឡេីងនៅកម្រិតកម្ពស់ ៥.៣៧ម៉ែត្រ

*ទី៦៖ ស្ថានភាពទឹកស្ទឹងក្រុងសិរីសោភ័ណ ឡេីងនៅកម្រិតកម្ពស់ ៧.១៣ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៧.៥០ម៉ែត្រ)

*ទី៧៖ ស្នានភាពទឹកស្ទឹង ស្ពានស្រែង ទឹកស្រក នៅស្រុកភ្នំស្រុក កម្រិតកម្ពស់ ១៣.៥២ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៤.០០ម៉ែត្រ) មិនមានជំនន់ទេ

*ទី៨៖ ស្ថានភាពទឹអាងត្រពាំថ្ម ទឹកនឹងនៅស្រុកភ្នំស្រុក កម្រិតកម្ពស់ ១៧.១០ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៧.៤០ម៉ែត្រ) មិនមានជំនន់ទេ។

ពាក់ព័ន្ធជាមួយស្ថានភាពនេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាទៅកាន់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចតាមដានឲ្យជាប់ជាប្រចាំ អំពីស្ថានភាពកម្ពស់ទឹក និងត្រូវរាយការណ៍ជាបន្ដបន្ទាប់មកក្រសួង ដើម្បីមានវិធានការឆ្លើយតបបន្ទាន់ក្នុងករណីចាំបាច់ណាមួយកើតឡើង ពិសេសជំនន់ទឺកឡើងខ្លាំង។

បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប្រចាំដូចគ្នា ដើម្បីតាមដានស្ថានទឹកក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវមើលថែរក្សាកូនចៅឲ្យបានល្អ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុដោយសារទឹកជំនន់៕