Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធាតុអាកាសត្រជាក់ បន្តមានរហូតដល់ដំណាច់ខែនេះ

  • Print

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូថាៈ នៅក្នុងសប្តាហ៌នេះ ប្រទេសកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុង នៃសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន ក្នុងកម្រិតមធ្យម។

 

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបខាងលើ ធ្វើឲ្យតំបន់វាល ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៩ ទៅ ២០ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៩ ទៅ ៣១ អង្សាសេ។ អាកាសធាតុចុះត្រជាក់ ក្នុងកម្រិតបង្គួរ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ១៦ ទៅ ១៨ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨ ទៅ ៣០ អង្សាសេ។

អាកាសធាតុ ចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧ ទៅ ១៨ អង្សាសេ។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ១៩ ទៅ ២១ អង្សាសេ។

សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣១ ។

អាកាសធាតុ ចុះត្រជាក់ ក្នុងកម្រិតមធ្យម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ទទួលជ្រាបជាព័ត៌មាន និង យកចិត្តទុកដាក់ ថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាស ដែលនៅបន្តចុះត្រជាក់៕

 ដកស្រង់ពី៖ រស្មីកម្ពុជា