Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,២៣៦,២៤៩នាក់, ដូសទី៣ចំនួន ១០,៤០៤,៩២៧នាក់, ដូសទី៤ចំនួន ៤,៧៣១,៦៣១នាក់ និងដូសទី៥ចំនួន ១,១៩៨,៥១៤នាក់ (គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២)

  • Print

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៣៦,២៤៩នាក់។

 

ក្នុងនោះរួមមាន៖ ១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៧៩,៩៣១នាក់ ២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,១២៣នាក់ ៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៣,៨១៨នាក់ ៤៖ អាយុ៥ឆ្នាំ ៤២៧,៩៨៦នាក់ ៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៥,៣៩០នាក់ ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤០៤,៩២៧នាក់, ដូសទី៤ចំនួន ៤,៧៣១,៦៣១នាក់ និងដូសទី៥ចំនួន ១,១៩៨,៥១៤នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ៕