Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់ពីអាកាសធាតុត្រជាក់ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ដល់តំបន់ខ្ពង់រាប ក្នុងសប្តាហ៍នេះ

  • Print

ភ្នំពេញៈ ក្រោយពីធាតុអាកាសចុះត្រជាក់ ដល់ ១៤ អង្សាសេ នៅតំបន់ខ្លះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតមធ្យមមិនស្មើ ដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីភាគអគ្នេយ៍ អាចទៅដល់តំបន់ខ្ពង់រាប និងនៅរាជធានីភ្នំពេញ ក៏មានភ្លៀងដែរ។

 

នៅក្នុងសប្តាហ៍នេះ មានខ្យល់បក់បោកខ្លាំង លើផ្ទៃសមុទ្រ ដែលជាមធ្យម មានល្បឿនពី ១៥ ទៅ ១៧ ម៉ែត្រ ក្នុងមួយវិនាទី។លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថាៈ អាកាសធាតុត្រជាក់ ពីថ្ងៃនេះ នៅតំបន់ខ្លះ បានចុះដល់ ១៤ អង្សាសេ ហើយការចុះត្រជាក់បែបនេះ នៅសល់ មួយថ្ងៃស្អែក (៣១ មករា) ទៀត ដល់ថ្ងៃទី១ ខែកុម្ភៈ សីតុណ្ហភាព វានឹងចាប់ផ្តើមងើបមក វិញ ដល់ថ្ងៃទី២ ខែកុម្ភៈ គឺត្រឡប់ទៅជាធម្មតាវិញ។

ចំណែកស្ថានភាពខ្យល់វិញ អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បានបញ្ជាក់ថាៈ ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ គឺបក់បោកខ្លាំង ជាពិសេសនៅលើផ្ទៃសមុទ្រ នៅពេលព្រឹក ដល់ពេលរសៀល ទើបស្ងប់ទៅវិញ។ ខ្យល់មានល្បឿនពី ១៥ ទៅ ១៧ ម៉ែត្រ ក្នុងមួយវិនាទី (ល្បឿនខ្យល់ធម្មតា ជាមធ្យម ៥ម៉ែត្រ ក្នុងមួយវិនាទី)។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថាៈ បន្ទាប់ពីសីតុណ្ហភាព ងើបឡើងវិញ នៅថ្ងៃទី១ កុម្ភៈ អាចនឹងមានភ្លៀង ជាពិសេស នៅថ្ងៃទី២ ខែកុម្ភៈ មានភ្លៀងធ្លាក់រាយ ប៉ាយ មិនស្មើ កើតមានរហូតដល់ តំបន់ខ្ពង់រាប ដោយសារឥទ្ធិពលសម្ពាធទាប រុញមកពី ភាគអគ្នេយ៍ ។

នៅភ្នំពេញ ក៏អាចមានភ្លៀងធ្លាក់ ដល់កម្រិតមធ្យមដែរ នៅថ្ងៃទី១ និងទី២ ខែកុម្ភៈ នោះ។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹង បន្ថែម ស្តីពីស្ថានភាពអាកាសធាតុថា បណ្តាខេត្ត នៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦ អង្សាសេ។

នៅក្នុងសេចក្តីជូនដំណឹងបន្ថែមនេះ បានសរសេរថាៈ តាមការវិវត្តជាក់ស្តែង ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ ពីប្រទេសចិន និងខ្យល់មូសុងឦសាន បានបន្តបង្កើន ឥទ្ធិពល ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង មកលើព្រះរាជាណាចកម្ពុជា។

ស្ថានភាពបែបខាងលើនេះ ធ្វើឲ្យអាកាសធាតុ បន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមករា បណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង ជាងសព្វមួយដង ដោយស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ១៤ ទៅ ១៦ អង្សាសេ។

រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាព អប្បបរមា មានពី ១៧ ទៅ ២១ អង្សាសេ។ ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាព អប្បបរមា អាចធ្លាក់ចុះដល់ ២០ អង្សាសេ ។ បន្ទាប់ពីនោះ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ស៊ីតណ្ហភាព នឹងវិលមកជាធម្មតាវិញ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា