Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧកញ៉ាក្បាលគីប សាន ផានិត ប្រកាសផ្អាកធ្វើសកម្មភាពមនុស្សធម៌មួយរយៈសិន

  • Print

ឧកញ៉ាខ្យល់ ឬឧកញ៉ាក្បាលគីប គឺជាងាររបស់តារាចម្រៀង សាន ផានិត ត្រូវបានមិត្ដសិល្បៈ និងអ្នកគាំទ្រខ្លះហៅលេងសើចក្រៅសិល្បៈ។

បលោក និងមិត្ដសិល្បៈមួយចំនួន បានចុះទៅធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ប៉ុន្ដែស្រាប់តែក្រោយពីនោះលោកប្រកាសផ្អាកធ្វើមួយរយៈសិន។

តាមរយៈបណ្ដាញសង្គមកាលពីថ្ងៃទី១៥ ខែឧសភា លោក សាន ផានិត បានបង្ហោះរូបថត ភ្ជាប់ជាមួយដំណឹងមួយថា៖ “ផ្អាកធ្វើកិច្ចកាងារសង្គមរ៉ៃអង្គៀសគៀងរកគងដៃគូរៀបចំកម្មវិធីជូនរសប្បរសជនមួយរយៈសិន បានធ្វើវាក៏ច្រើនល្មមហើយដែរ ហត់ពេក”។

ក្រៅពីពាក្យថា ហត់ពេក លោកមិនបានបញ្ជាក់មូលហេតុអ្វីផ្សេងទៀតទេ ចំពោះសកម្មភាពមនុស្សធម៌ដែលលោកធ្វើស្ទើរគ្រប់ទីកន្លែង ក្រោមមូលនិធិ “សហគមន៍ក្រីក្រ សាន ផានិត” អស់រយៈពេលជាច្រើនឆ្នាំនោះមកហើយទេ។

ក្រោយពីប្រកាសបែបនេះ ក៏មានអ្នកគាំទ្រ និងមិត្ដសិល្បៈខ្លះជំរុញឲ្យលោកបន្ដការងារនេះទៀត ដោយអ្នកខ្លះនិយាយបែបលេងសើចថា៖ “ឧកញ៉ាខ្យល់-ឧកញ៉ាក្បាលគីប កំអាលហត់ ត្រូវធ្វើបន្ដទៀត” ប៉ុន្ដែលោកមិនបានឆ្លើយតបអ្វីទៀតទេ៕

ដកស្រង់ពី៖ រស្មីកម្ពុជា