Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលនិធិជំនួយសង្គម ជូនដំណឹងពីការបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១៣ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣

  • Print

(ភ្នំពេញ)៖ មូលនិធិជំនួយសង្គម បានចេញសេចក្តីជូនដំណឹងពីកម្មវិធីបើកសាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ ជុំទី១៣ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។

 

ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច តាមរយៈមូលនិធិជាតិជំនួយសង្គម ក៏បានប្រកាសពីលទ្ធផលនៃការអនុវត្តការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី១៣ លើកទី១ ដែលបានអនុវត្តចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រសួងសង្គមកិច្ច ក៏បានចាប់ផ្តើមដំណើរការអនុត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា មកដល់បច្ចុប្បន្នបានចំនួន១០ជុំ មាន២៧លើករួចមកហើយ៕

 ដកស្រង៉ពី៖ Fresh New