Social Network

ដើមខែមិថុនានេះប្រេងសាំងឡើងបន្តិច

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ដល់១០ ខែមិថុនា ឆ្នាំ២០២៣នេះ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយធំៗ មើលឃើញថា មានការឡើងថ្លៃ ៥០រៀល នៅក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ខណៈប្រេងម៉ាស៊ូតរក្សាថ្លៃនៅដដែល។

 

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី១ ខែមិថុនានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សម្រាប់ប្រេងសាំងធម្មតាថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៣ ៨៥០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។

តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង–ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា