Social Network

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

 

នឹងមានការរៀបចំ ពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ ពិធីនៅតាមទីតាំងមួយចំនួន៕

 

 

 

 ដកស្រង់ពី៖ រស្មីកម្ពុជា