Social Network

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ០៩ ខែមិថុនា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.២លាននាក់ និងស្លាប់ជាង៣៦.៨ម៉ឺននាក់

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងបានកើនឡើងដល់ជាង៣៦.២លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះ សរុបជាង ៣៦,៨ម៉ឺននាក់ដែរ។

 

ទោះបីជាចំនួនអ្នកឆ្លងស្ថិតនៅកម្រិតតិចតួចជាងមុន ប៉ុន្តែបើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣ពាន់នាក់។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២៣៖

* វៀតណាម ឆ្លងចំនួន ១១,៦១៧,២២០ (ស្លាប់ ៤៣,២០៦នាក់)

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៨០៩,៦៣១នាក់ (ស្លាប់ ១៦១,៨១៥នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៥,១០៤,៧៧២នាក់ (ស្លាប់ ៣៧,១០០នាក់)

* ថៃ ឆ្លងចំនួន ៤,៧៤៥,០៤៣នាក់ (ស្លាប់ ៣៤,១៦៣នាក់)

* ហ្វីលីពីន ឆ្លងចំនួន ៤,១៥២,២១០នាក់ (ស្លាប់ ៦៦,៤៨១នាក់)

* សិង្ហបុរី ឆ្លងចំនួន ២,៤៨១,៤០៤នាក់ (ស្លាប់ ១,៧២៧នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦៣៩,៤៧៥នាក់ (ស្លាប់ ១៩,៤៩៤នាក់)

* ព្រុយណេ ឆ្លងចំនួន ៣០៧,៦៨៦នាក់ (ស្លាប់ ២២៥នាក់)

* ទ្បាវ ឆ្លងចំនួន ២១៨,៣១០នាក់ (ស្លាប់ ៧៥៨នាក់)

* កម្ពុជា ឆ្លងចំនួន ១៣៨,៨៣៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕

ដកស្រង់ពី៖ Fresh New