Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខែ្មរក្រៅប្រទេសអញ្ជើញមកបោះឆ្នោត

  • Print

ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញការអំពាវនាវចំពោះប្រជាពលរដ្ឋខែ្មរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសអញ្ជើញមកបោះឆ្នោត ឱ្យ បាន គ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន។

 

គ.ជ.ប បានប្រកាសជម្រាបជូ ន ដល់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស ទាំងអស់ ថា ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២ ៣ ខែកក្ក ដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ ប្រភពដដែលបានបន្តថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមា ន អត្ត សញ្ញា ណប័ណ្ណ សញ្ជាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ។

ករណី ប្រ ជា ពល រដ្ឋ មាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិ- ខ្មែ រ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះ ឆ្នោត។

ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើ ឱ្យ ការ បោះឆ្នោតនឹងត្រូវធ្វើជូន ប្រជា ពល រដ្ឋរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៣ នៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបោះឆ្នោត។

ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋខ្មែរដែលមាន ឈ្មោះក្នុងបញ្ជីបោះ ឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងកា រ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នា ពេល ខាង មុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។

ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អញ្ជើញមកបោះឆ្នោត ឱ្យ បាន គ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុ ង បំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឱ្យបានទូលំទូលាយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា