Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសុខាភិបាល ស្នើសុំឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទប់ស្កាត់ ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ

  • Print

ភ្នំពេញៈ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើលិខិតមួយច្បាប់ជូន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយស្នើសុំទប់ស្កាត់ ការផ្សព្វផ្សាយលក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។

 

យោងតាមលិខិតនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូនលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មេត្តាជ្រាបថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមាន ការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផល ជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website… យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាល មានការលំបាកក្នុងការស្វែងរកជនល្មើស ដើម្បីមកផ្តន្ទាទោស តាមច្បាប់។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមាន គុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមាន លេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះ តាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ដោយឡែក គ្រប់ផលិតផល ជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាល មិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ជាសាធារណៈឡើយ។

ដូច្នេះ ក្រសួងសុខាភិបាល សូមលោករដ្ឋមន្ត្រី មេត្តាជួយសហការទប់ស្កាត់ បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផល ខាងលើ ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់ ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជា ការបង្ការមិនឱ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀត ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា