Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋនៅក្រុងកោះរ៉ុង បានទទួលវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ពីអាជ្ញាធរខេត្តព្រះសីហនុ នៅដើមសប្តាហ៍ក្រោយនេះ

  • Print

ព្រះសីហនុ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារថាៈ រដ្ឋបាលខេត្តព្រះសីហនុ និងចែកវិញ្ញាបនបត្រ សំគាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋក្នុងក្រុងកោះរ៉ុង និងមោឃភាព ចោល រាល់ប័ណ្ណសំគាល់សិទ្ធិប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនានា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកោះរ៉ុងសន្លឹម ឃុំកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាដើមសប្តាហ៍ ខាងមុខនេះ។

 

សេចក្តីជូនដំណឹង បានបញ្ជាក់ជំរាបជូនដល់ ម្ចាស់ក្បាលដី ដែលមានទីតាំងខាងលើ ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិអចលនវត្ថុ កន្លងមក ត្រូវយកប័ណ្ណទាំងនោះ មកប្រគល់ជូនរដ្ឋបាលសូរិយោដី ដើម្បីប្តូរយកប័ណ្ណ សំគាល់ម្ចាស់អចលនវត្ថុថ្មី ជំនួសវិញ ដែលប្រគល់ជូនដោយមន្ត្រីកម្មវិធី សម្រាប់ភូមិ កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ខែកក្កដា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងបរិវេណសាលាសង្កាត់កោះរ៉ុង សន្លឹម កុំបីអាក់ខាន ជាពិសេសចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំ ដាក់ធានា និងដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យ ខាងលើនេះ សូមយកប័ណ្ណ ទាំងនោះ មកជូនរដ្ឋបាលសូរិយោដី ធ្វើនិយតកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក ៕

ដកស្រង់ពី៖ រស្មីកម្ពុជា