Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលរាជធានី ជូនដំណឹង ពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៩ កក្កដា ស្អែកនេះ

  • Print

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

 

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន១ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការ រៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោត ក្នុងរាជធានីភ្នំពេញ តាមតម្រាយផ្លូវ ដូចខាងក្រោម៖ គណបក្សខ្មែរអភិរក្ស នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅលើចិញ្ចើមមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយមានអ្នកចូលរួមចំនួន ៧០០នាក់ បន្ទាប់មក នៅវេលា ម៉ោង ០៨:០០នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន រួចបត់ឆ្វេង ចូលមហាវិថីអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ៣៧១) បត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បត់ឆ្វេងចូល មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ឆ្វេង ចូលផ្លូវលេខ១៩៨៦ បន្តបត់ឆ្វេងផ្លូវ លេខ១០០៣ រហូតដល់ចំណុចផ្លូវលេខ១០០៣កែងនឹងផ្លូវលេខ១៩៦៦ ឈប់សម្រាក អាហារថ្ងៃត្រង់។

នៅវេលាម៉ោង ១៤:០០នាទី ក្បួនចេញពីទីតាំងសម្រាកតាមបណ្តោយ ផ្លូវលេខ ១៩៦៦ បត់ឆ្វេងចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ស្តាំចូល ផ្លូវលេខ៣៥៥ បន្ទាប់មកបត់ស្តាំ ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់ មូលកាំភ្លើងកួចកាណុង និងបន្តតាមផ្លូវលេខ៧៤ រួចបត់ស្តាំចូលគីរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ១៣០ បត់ស្តាំចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) បត់ស្តាំចូល វិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅរង្វង់មូលវត្តសំពៅមាស បត់ឆ្វេងចូលផ្លូវលេខ ១៦៣ រហូតដល់ ស្តុបទួលទំពូង បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ព្រះមុនីវង្ស និងបន្តដំណើរឆ្ពោះទៅទីតាំង ជួបជុំវិញ ដើម្បីរំសាយ។

ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹក ដោយសារមធ្យោបាយធ្វើដំណើរ របស់សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការ បញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ នៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានា ដែលគណបក្សនយោបាយ ហែក្បួនឃោសនា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទី រហូត ដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគ យល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំង ខាងលើ បើមិនមាន ការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ ។

បន្ទាប់ពីក្បួនឃោសនារបស់គណបក្ស ឆ្លងកាត់ផុតនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរ ជាធម្មតាវិញ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់៕

 

 

 

 ដកស្រង់ពី៖ រស្មីកម្ពុជា