Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៦-២២ ខែសីហា, អាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

  • Print

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦-២២ ខែសីហា ឆ្នាំ២០២៣។ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគ ខាងជើងប្រទេសវៀតណាម ថៃ និងឡាវ ជាមួយនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីខ្សោយទៅបង្គួរ។

 

លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល

* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C

* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

នៅលើផ្ទៃសមុទ អាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕

ដកស្រង់ពី៖ Fresh New