Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅថ្ងទី ២៧ និង ២៨ កញ្ញា មានខ្យល់ខ្លាំង និងភ្លៀងច្រើន នៅលើខេត្ត ជាប់សមុទ្រ

  • Print

ភ្នំពេញៈ នៅលើផ្ទៃសមុទ្រ មានរលកខ្ពស់ៗ និងមានភ្លៀងធ្លាក់លើសពី ១០០ មីលីម៉ែត្រ។

 

នៅថ្ងៃទី ២៧ និង ២៨ ខែកញ្ញា នៅលើផ្ទៃសមុទ្រ មានខ្យល់បក់បោក ខ្លាំង រលកសមុទ្រខ្ពស់ៗ និងមានភ្លៀងធ្លាក់ច្រើន នៅខេត្តជាប់សមុទ្រ។លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាក្រសួងធនធាទឹក និងឧតុនិយម បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ថា ខ្យល់នៅលើផ្ទៃសមុទ្រ ចាប់ផ្តើមបក់ បោកខ្លាំង នៅថ្ងៃនេះ (២៦កញ្ញា) ជាពិសេស នៅថ្ងៃទី ២៧ និង ២៨ ជាមួយការធ្លាក់ភ្លៀង ច្រើន នៅតាមតំបន់ឆ្នេរ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថា កាលពីយប់មិញ មានភ្លៀង ធ្លាក់ច្រើន លើសពី ១០០ មីលីម៉ែត្រ នៅលើខេត្តក្រចេះ និងខេត្តព្រះសីហនុ។

លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញាថា កាលពីយប់មិញ នៅលើផ្ទៃសមុទ្រ មានខ្យល់ខ្លាំង តែនៅព្រឹកនេះ ខ្យល់ខ្សោយ តែមានរលកខ្ពស់ៗ។

កាលពីយប់មិញ មានភ្លៀងធ្លាក់ច្រើន ដល់ ១៥០ មីលីម៉ែត្រ នៅស្រុកព្រៃនប់ តែនៅក្រុងព្រះសីហនុ មានភ្លៀងមិនច្រើនទេ។ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២៤ ខែកញ្ញា បានជូនដំណឹងថា ប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើង និងអូសកាត់លើព្រះរាជាណាចក្រកម្ពុជា ព្រមពេលជាមួយគ្នានេះ នៅក្នុងសមុទ្រចិនខាងត្បូង មានសម្ពាធទាបសកម្មមួយ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា ឡាវ រួចបន្តដំណើរពីខាងកើតមកខាងលិច ស្របជួរភ្នំដងរែក។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថា សម្ពាធទាបសកម្មនេះ នឹងបង្កឱ្យតំបន់ខ្ពង់ រាបភាគឦសាន ខ្ពង់រាបភាគខាងជើង តំបន់ទំនាបកណ្តាល ភាគពាយព្យ អាចមានភ្លៀងពី បង្គួរទៅច្រើន នៅអំឡុងពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែកញ្ញា។

ឯនៅតំបន់មាត់សមុទ្រ នាអំឡុងពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់។

នៅលើផ្ទៃសមុទ្រ មានខ្យល់បក់ បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរ ដោយអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដូចបានជម្រាបជូនខាងលើ ព្រមទាំងបងប្អូនប្រជានេសាទសមុទ្រ និងអ្នកដំណើរ តាមសមុទ្រទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ៕

ដកស្រង់ពី៖ រស្មីកម្ពុជា