Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាកលវិទ្យាល័យ CUS ប្រកាសផ្តល់ iPad ជូនសិស្សនិទ្ទេស A

  • Print

(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា បានប្រកាសផ្តល់អាយផេត(iPad) ចំនួន០៥ គ្រឿងជូនសិស្សនិទ្ទេស A មានលំដាប់ពិន្ទុខ្ពស់ជាងគេពីលំដាប់ទី១ ដល់ទី៥ ដែលបានមកចុះឈ្មោះចូលរៀននៅទីតាំងគោល ឬសាខាណាមួយរបស់CUS ។

យោងតាមសេចក្ដីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានឱ្យដឹងថា នៅទូទាំងប្រទេសមានបេក្ខជនប្រឡង ជាប់និទ្ទេសAចំនួន១,៦៧៣នាក់, និទ្ទេសB ចំនួន៦,៩៦៤នាក់, និទ្ទេសC ចំនួន១៨,៣០៨នាក់, និទ្ទេសD ចំនួន ៣៤, ២៤៦នាក់ និងជាប់និទ្ទេសE មានចំនួន៣៧,២៦៩នាក់។

ការប្រកាសផ្ដល់ iPad ជូនសិស្សនិទ្ទេសAនាពេលនេះ គឺដើម្បីចូលរួមអនុវត្ដទិសដៅយុទ្ធសាស្រ្ត ឆ្នាំ២០២៣-២០២៧ របស់សាកលវិទ្យាល័យផង និងជាពិសេស ចូលរួមអបអរសាទរលើកទឹកចិត្ត ដល់ជ័យលាភីនិទ្ទេស A ដែលបានខិតខំសិក្សារហូតសម្រេចបានលទ្ធផលប្រលងគួរជាទីមោទកភាព។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅកម្ពុជា តែងបានអនុវត្តគោលការណ៍រួមគ្នាដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រង,ពង្រឹងការផ្តល់សេវាអប់រំប្រកបដោយគុណភាព, ពង្រឹងវិធីសាស្រ្តបង្រៀន និងរៀន របស់និស្សិត តាមរយៈការស្រាវជ្រាវ, ពិសោធន៍, និងការអនុវត្តផ្ទាល់ដល់និស្សិត គឺជាមូលដ្ឋានចាំបាច់ ធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីCUS នឹងក្លាយជាមូលធនមនុស្ស បន្តវេននាពេល អនាគតប្រកបដោយសក្ដានុពល។

CUS បានត្រៀមខ្លួនជាប់ជានិច្ច ដើម្បីឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ ខណៈបដិវត្តឧស្សាហកម្ម៤.០ បានបង្ហាញរូបរាងកាន់តែច្បាស់នាដើមសតវត្សទី២១នេះ និងជាសក្ខីភាពមួយបញ្ជាក់ថា ភារកិច្ចនៃអ្នកអប់រំបណ្តុះបណ្តាលធនធានមនុស្សកាន់តែសំខាន់ដើម្បីរួមគ្នា បង្វឹក ដុសខាត់ និស្សិតឱ្យទទួលបានចំណេះដឹង ជំនាញ បំណិនវិជ្ជាជីវៈពិតប្រាកដ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ និងមុខរបរក្នុងបរិបថនៃសេដ្ឋកិច្ចឌីជីថលសម័យថ្មីនេះ។

សាកលវិទ្យាល័យ CUS បាននិងកំពុងបំពេញបេសកកម្ម បណ្តុះបណ្តាលនិស្សិតប្រកបដោយជោគជ័យចំនួនជាង ៥ម៉ឺននាក់រួចមកហើយ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងមាននិស្សិតកំពុងសិក្សាជិត ២ម៉ឺននាក់ក្នុងឆ្នាំសិក្សាថ្មីនេះចាប់ពីកម្រិតបរិញ្ញាបត្ររង, បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដោយមានទីតាំងគោលនៅរាជធានីភ្នំពេញ និងសាខាខេត្តចំនួន៦ គឺCUS សាខាកំពង់ចាម, CUSសាខាកំពង់ធំ, CUSសាខាសៀមរាប, CUSសាខាបន្ទាយមានជ័យ, CUS សាខាបាត់ដំបង និងCUS សាខាខេត្តកំពត៕

ដកស្រង់ពី៖Fresh New