Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋបាលខេត្តក្រចេះ ច្រានចោលការបង្ហោះព័ត៌មានប្រឌិត តាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយពលរដ្ឋនៅស្រុកស្នួល

  • Print

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលករណីវីដេអូមួយដែលបានបង្ហោះចែកចាយនៅតាមបណ្ដាញសង្គមថា អាជ្ញាធរកាប់បំផ្លាញស្វាយរបស់ប្រជាពលរដ្ឋនៅស្រុកស្នួល។

ពាក់ព័ន្ធនឹងសារវីដេអូដែលបានបង្ហោះនេះ គឺស្ថិតនៅអតីតដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

កន្លងមកកាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ដោយមានការចូលទន្ទ្រានកាន់កាប់ពីបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខេត្ត បានធ្វើការដោះស្រាយ និងស្នើសុំរាជរដ្ឋាភិបាលកាត់ផ្ទៃដីមួយចំនួនចេញពីក្រុមហ៊ុន ដើម្បីធ្វើការបែងចែកដីសម្បទាន សង្គមកិច្ចចែកជូនប្រជាពលរដ្ឋទាំងនោះ។

ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋបានទទួល ឡូតិ៍ដីសម្បទានសង្គមកិច្ចហើយបានចូលទៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាធម្មតារហូតមកដល់បច្ចុប្បន្ន។

នៅឆ្នាំ២០២០ មានក្រុមអាណាធិបតេយ្យបានចូលទន្ទ្រាននៅទីតាំងដីសម្បទានសង្គមកិច្ចនោះ ដែល អាជ្ញាធរខេត្តបានរៀបចំបែកចែកជូនសម្បទានិករួចរាល់អស់ហើយ ប៉ុន្តែមានសម្បទានិកមួយចំនួនមិនទាន់ចូលទៅកាន់កាប់ និងប្រើប្រាស់ដីទើបបង្កឱ្យមានជម្លោះរវាងសម្បទានិក និងក្រុមអាណាធិបតេយ្យ ហើយក្នុងពេលនោះ ធ្វើឲ្យក្រុមអាណាធិបតេយ្យបានបង្ហោះសារវីដេអូនេះឡើង។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ម្ចាស់គណនីហ្វេសប៊ុក ហួរ ភាជ ក៏បានបង្ហោះសារវីដេអូនេះជាថ្មីម្តងទៀត នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ឆ្លើយតបនឹងបញ្ហាខាងលើភ្លាមៗនោះ អាជ្ញាធរខេត្តបានចាត់ឲ្យអាជ្ញាធរស្រុក ស្គាល់ ចុះពិនិត្យស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងរកពុំមានហេតុការណ៍កើតឡើងដូចមានក្នុងសារវីដេអូដែលបានបង្ហោះ ទៅក្នុងបណ្តាញសង្គមនោះទេ។ ដូច្នេះ សារវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក គឺជាវីដេអូ ចាស់(កាលពីឆ្នាំ២០២០) ហើយបច្ចុប្បន្នទីតាំងដីនេះ ប្រជាពលរដ្ឋបាននិងកំពុងប្រើប្រាស់ និងអាស្រ័យផល ជាធម្មតា ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ។ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការបដិសេធទាំងស្រុង នឹងចាត់ទុកថាការបង្ហោះសារវីដេអូដដែលនេះ គឺជា បំភ័ន្តសាធារណៈមតិ បង្កើតជាការចំណេញផ្នែកនយោបាយណាមួយរបស់ក្រុមអគតិ ដែលមានបំណងញុះញង់ និងមូលបង្កាច់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តក្រចេះ ក្នុងការខិតខំបំពេញតួនាទី ភារកិច្ច ជូនប្រទេសជាតិ និងការបម្រើប្រជាជន៕

ដកស្រង់ពី៖Fresh New