Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមុខងារសាធារណៈ​ត្រៀមប្រកាសលទ្ធផល​ប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប នៅថ្ងៃនេះ

  • Print

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ត្រៀមប្រកាសលទ្ធផលនៃប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលបានជាប់ជាស្ថាពរចំនួន ២៥០រូប ក្នុងស្រ្តី៩៤ រូប បន្ទាប់ពីបញ្ចប់កំណែទាំងស្រុង និងមានការពិនិត្យសម្រេច ពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្តែងការអបអរសាទរ ចំពោះបេក្ខជនដែលបានជាប់ទាំង២៥០រូប និងជំរុញឱ្យខិតប្រឹងប្រែងបំពេញការងារនៅតាមដ្ឋានដែលខ្លួននឹងត្រូវទៅ ដើម្បីជួយដល់កសិករ។

បើតាមលោក ហ៊ុន ម៉ានី លទ្ធផលប្រឡងមានប្រកាសនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងមានបិទប្រកាសនៅសាលាភូមិន្ទរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងមុខងារសាធារណៈ។

សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានបេក្ខជនជាង៣ពាន់នាក់បានចូលរួមប្រកួតប្រជែង។

មន្រ្តីកសិកម្មទាំង២៥០នាក់ដែលបានជាប់ជាស្ថាពរនេះ នឹងត្រូវទៅបំពេញការងារនៅក្នុងខេត្តចំនួន១៧ ដែលនឹងត្រូវចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New