Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ.ជ.ប បង្ហាញលទ្ធផលកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក និងខណ្ឌ អាណត្តិទី៤

  • Print

(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានរាយការណ៍ជូនអង្គប្រជុំ គ.ជ.ប ថា គ.ជ.ប បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ទៅឱ្យភាគីពាក់ព័ន្ធចំនួន ៨៦ ស្ថាប័ន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីផ្តល់យោបល់។

ភាគីទាំងនោះ រួមមានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័នរាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត គណបក្សនយោបាយចំនួន ២៦ គណបក្ស អង្គការមិនមែនរដ្ឋាភិបាល និងសមាគម សរុបចំនួន ២៦។

ស្ថាប័នចំនួន ៣២ បានផ្តល់យោបល់កែសម្រួល និងឯកភាព រួចបានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនោះមក គ.ជ.ប វិញ ត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើខ្លឹមសារយ៉ាងល្អិតល្អន់នូវអនុសាសន៍ទាំងនោះម្តងមួយចំណុចៗ បន្ទាប់មក អង្គប្រជុំ គ.ជ.ប បានសម្រេចអនុម័តបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលមាន២ ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធ ចំនួន៧។

យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New